ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៤ អេហ្ស៊ីបដោះបំណុលបរទេសបានជាង ៣៨ពាន់លានដុល្លារ
ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកនាយករដ្ឋមន្ត្រី Mostafa Madbouly បានប្រកាសថា អេហ្ស៊ីបបានសងប្រាក់ចំនួនប្រហែល ៧ពាន់លានដុល្លារនៃបំណុលរបស់ខ្លួននៅក្នុងខែវិច្ឆិកា និងខែធ្នូ ដែលនាំឲ្យចំនួនសរុបដែលបានសងនៅឆ្នាំ២០២៤ កើនឡើងដល់ ៣៨,៧ពាន់លានដុល្លារ។

លោក Madbouly បាននិយាយកាលពីថ្ងៃទី២៥ធ្នូថា ការសងបំណុលដ៏ច្រើននេះបង្កបញ្ហាប្រឈមសម្រាប់រដ្ឋ ប៉ុន្តែបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសអេហ្ស៊ីបក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ដោយកត់សម្គាល់ថា អេហ្ស៊ីបមិនដែលខកខានលើការទូទាត់សងបំណុលទេ។
លោកក៏បានប្រាប់ផងដែរថា បំណុលដែលត្រូវទូទាត់នៅឆ្នាំ២០២៥ នឹងមានចំនួនតិចជាងបំណុលដែលត្រូវសងក្នុងឆ្នាំ២០២៤។
យោងតាមមូលនិធិរូបិយបណ្ណអន្តរជាតិ IMF បំណុលសរុបរបស់អេហ្ស៊ីប បានថយចុះប្រហែល ៧ភាគរយនៅចន្លោះឆ្នាំ២០២៣និង២០២៤ ដោយបានធ្លាក់ចុះមកត្រឹម ៨៩ភាគរយនៃផលិតផលក្នុងស្រុកសរុប បើធៀបនឹង ៩៥,៧ភាគរយនៅក្នុងឆ្នាំ២០២២/២០២៣។
បំណុលបរទេសរបស់អេហ្ស៊ីប មានប្រមាណ១៥២,៨ពាន់លានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំ២០២៤ ធៀបនឹង១៦៨ពាន់លានដុល្លារក្នុងខែធ្នូឆ្នាំ២០២៣៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


