ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាមេរិកចំនួន៧ រងទណ្ឌកម្មចិន ក្រោយលក់សព្វាវុធឲ្យតៃវ៉ាន់
កាលពីថ្ងៃសុក្រទី២៧ខែធ្នូឆ្នាំ២០២៤ ប្រទេសចិនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនយោធាអាមេរិកចំនួន៧ និងនាយកប្រតិបត្តិជាន់ខ្ពស់របស់ពួកគេ ជុំវិញការលក់សព្វាវុធទៅឲ្យតៃវ៉ាន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសចិនបាននិយាយថា ការប្រកាសនាពេលថ្មីៗនេះរបស់ទីក្រុងវ៉ាស៊ីនតោន អំពីជំនួយផ្នែកយោធា និងការលក់អាវុធយ៉ាងសន្ធឹកសន្ធាប់ដល់តៃវ៉ាន់ បានរំលោភលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចំនួនបីរវាងចិននិងសហរដ្ឋអាមេរិក។
ក្រុមហ៊ុនដែលត្រូវបានទទួលទណ្ឌកម្ម មានដូចជា ក្រុមហ៊ុន Insitu Inc., Hudson Technologies Co., Saronic Technologies Inc., Raytheon Canada, Raytheon Australia, Aerkomm Inc. និង Oceaneering International Inc.។
ក្រសួងចិន បានប្រកាសថា៖ «ទាំងនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមបីរវាងចិន-អាមេរិក ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន»។
រដ្ឋាភិបាលក្រុងប៉េកាំង បានបង្កកទ្រព្យសម្បត្តិ ចលនវត្ថុ និងអចលនវត្ថុរបស់ក្រុមហ៊ុនទាំងនេះនៅក្នុងទឹកដីប្រទេសចិន ហើយបានរារាំងអង្គការ និងបុគ្គលទាំងអស់របស់ខ្លួនមិនឲ្យចូលរួមក្នុងប្រតិបត្តិការ កិច្ចសហការ ឬសកម្មភាពផ្សេងទៀតជាមួយក្រុមហ៊ុនទាំងនោះទៀតឡើយ។
វាមិនមែនជាលើកដំបូងទេ ដែលមហាយក្សចិនបានអនុវត្តការដាក់ទណ្ឌកម្មបែបនេះ។ កាលពីថ្ងៃទី៥ធ្នូ ចិនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិអាមេរិកយ៉ាងហោចណាស់ចំនួន១៣ និងនាយកប្រតិបត្តិចំនួន៦នាក់ ជុំវិញការលក់អាវុធទៅឲ្យតៃវ៉ាន់។
កាលពីសប្តាហ៍មុន សេតវិមានបានប្រកាសជំនួយយោធាដែលមានតម្លៃ ៥៧១,៣លានដុល្លារ និងបានអនុម័តការលក់អាវុធតម្លៃ ២៩៥លានដុល្លារទៅឲ្យតៃវ៉ាន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


