ព័ត៌មានអន្ដរជាតិ
ប្រជាជនហ្គាហ្សា ធ្លាក់ចុះ៦% ចាប់តាំងពីផ្ទុះសង្គ្រាម
សង្គ្រាមរយៈពេលជិត១៥ខែរវាងក្រុមសកម្មប្រយុទ្ធហាម៉ាសនិងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានធ្វើឲ្យចំនួនប្រជាជនធ្លាក់ចុះ ៦% ដោយក្នុងនោះមានប្រមាណ ៥៥ ០០០នាក់បានស្លាប់ ហើយ ១០ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីតំបន់ហ្គាហ្សា។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិកណ្ដាលប៉ាឡេស្ទីន PCBS។

PCBS បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ មានប្រហែល ៤៥ ៥០០នាក់គឺជាស្ត្រី និងកុមារ ខណៈមានប្រជាជនប្រមាណ ១១ ០០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
PCBS បានបន្តថា ជារួម ប្រជាជននៃតំបន់ហ្គាហ្សាបានធ្លាក់ចុះចំនួន ១៦ម៉ឺននាក់ មកសល់ត្រឹម ២,១លាននាក់ ហើយក្នុងនោះមានច្រើនជាង១លាននាក់ ឬ ៤៧% ជាកុមារអាយុក្រោម១៨ឆ្នាំ។ ទន្ទឹមនោះ ប្រជាជនប្រហែល ២២% បច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដោយមានកុមារ ៣ ៥០០នាក់ប្រឈមនឹងការស្លាប់ព្រោះកង្វះខាតអាហារូបត្ថម្ភ។
របាយការណ៍ដដែលនេះ ក៏បានបន្ថែមថា អ៊ីស្រាអែលបាន «វាយលុកយ៉ាងឃោរឃៅប្រឆាំងនឹងតំបន់ហ្គាហ្សា សំដៅលើជីវិតគ្រប់ប្រភេទនៅទីនោះ ដូចជា មនុស្ស អគារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ មានការខាតបង់ទាំងធនធានមនុស្ស និងសម្ភារៈដ៏មហន្តរាយ»។
អ៊ីស្រាអែល បានប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា ដោយសារទំហំនៃការសម្លាប់ និងការបំផ្លិចបំផ្លាញ។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាស្ថាប័នច្បាប់ខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ បានសម្រេចកាលពីខែមករាឆ្នាំ២០២៤ថា អ៊ីស្រាអែលត្រូវតែទប់ស្កាត់អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន ខណៈដែលសម្តេចប៉ាប Francis បានស្នើសហគមន៍ពិភពលោកគួរតែសិក្សាថាតើយុទ្ធនាការនៅតំបន់ហ្គាហ្សារបស់អ៊ីស្រាអែលបានបង្កើតនូវអំពើប្រល័យពូជសាសន៍ដែរឬក៏យ៉ាងណា៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ