ព័ត៌មានអន្ដរជាតិ
ស្ត្រីវ័យចំណាស់ជាងគេលើពិភពលោក ស្លាប់នៅអាយុ១១៦ឆ្នាំក្នុងប្រទេសជប៉ុន
ស្ត្រីចំណាស់ជាងគេបំផុតលើពិភពលោក ដែលមានសញ្ជាតិជប៉ុន Tomiko Itooka បានទទួលមរណភាពក្នុងអាយុ ១១៦ឆ្នាំ។ នេះបើយោងតាមការប្រកាសរបស់អភិបាលក្រុង Ashiya នៃប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ទី៤ខែមករាឆ្នាំ២០២៥។

បើតាមសេចក្ដីថ្លែងការណ៍របស់ក្រុង Ashiya លោកយាយ Itoka ដែលមានកូន ៤នាក់ និងចៅ ៥នាក់ បានស្លាប់កាលពីថ្ងៃទី២៩ខែធ្នូនៅឯផ្ទះថែទាំមួយកន្លែងដែលគាត់រស់នៅតាំងពីឆ្នាំ២០១៩។
លោកយាយបានកើតនៅថ្ងៃទី២៣ខែឧសភាឆ្នាំ១៩០៨ ក្នុងទីក្រុង Osaka ហើយត្រូវបានគេទទួលស្គាល់ថាជាមនុស្សចាស់ជាងគេនៅលើពិភពលោក បន្ទាប់ពីការស្លាប់របស់លោកយាយ Maria Branyas Morera របស់ប្រទេសអេស្ប៉ាញកាលពីខែសីហាឆ្នាំ២០២៤ នៅអាយុ ១១៧ឆ្នាំ។
លោកយាយ Itooka ធ្លាប់បានឆ្លងកាត់សង្គ្រាមលោកចំនួន២ដង និងការរាតត្បាតជំងឺឆ្លង ក៏ដូចជារបកគំហើញបច្ចេកវិទ្យាដ៏អស្ចារ្យនានា។
កាលនៅជាសិស្ស លោកយាយគឺជាអ្នកចូលចិត្តលេងបាល់ទះ។
ក្នុងវ័យកាន់តែចាស់ លោកយាយ Itooka ចូលចិត្តបរិភោគចេក និងទឹកដោះគោមួយប្រភេទម៉ាក Calpis ដែលជាភេសជ្ជៈទឹកដោះគោដ៏ពេញនិយមនៅជប៉ុន។
សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញាឆ្នាំ២០២៤ ជប៉ុនមានមនុស្សជាង ៩៥ ០០០នាក់ដែលមានអាយុលើសពី ១០០ឆ្នាំ ហើយក្នុងនោះ ៨៨% គឺជាស្ត្រី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


