ព័ត៌មានអន្ដរជាតិ
ខេត្តថៃចំនួន៥៨ គ្របដណ្ដប់ដោយខ្យល់ពុល
ខ្យល់ពុលដែលបង្កគ្រោះថ្នាក់ ឬគ្រោះថ្នាក់កម្រិតមធ្យមដល់សុខភាពត្រូវបានរកឃើញនៅក្នុងខេត្តចំនួន៥៨ ក្នុងចំណោម ខេត្តទាំង៧៧ របស់ប្រទេសថៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post។

ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (Gistda) បានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួននៅម៉ោង ៩ព្រឹកថា ធូលី ultrafine ឈានដល់កម្រិតគួរឲ្យព្រួយបារម្ភឈានដល់កម្រិតពណ៌ក្រហម (គ្រោះថ្នាក់) នៅក្នុងខេត្តចំនួន២០ និងកម្រិតពណ៌ទឹកក្រូច (ដែលចាប់ផ្តើមប៉ះពាល់ដល់សុខភាព) ក្នុង៣៨ខេត្ត។
កម្រិតក្រហមនៃភាគល្អិត២.៥ មីក្រូម៉ែត្រ និងអង្កត់ផ្ចិតតិចជាង PM2.5 ត្រូវបានរាយការណ៍នៅក្នុងខេត្តចំនួន ២០ដែលភាគច្រើននៅតំបន់ទំនាបកណ្តាល។ ខេត្តទាំងនោះមានចាប់ពី ៧៣.៥ ដល់ ១១៧.១ មីក្រូក្រាមក្នុងមួយម៉ែត្រគូប(µg/m³) នៃខ្យល់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ខណៈកម្រិតសុវត្ថិភាពគឺ ៣៧.៥µg/m³ប៉ុណ្ណោះ។
កម្រិតក្រហមខ្ពស់បំផុតគឺ ១១៧.១ µg/m³ គឺនៅខេត្ត Samut Sakhon តាមពីក្រោយដោយ Samut Songkhram ក្នុងកម្រិត១០៩.១ µg/m³ និង ខេត្តRayong កម្រិត១០៣.៩ µg/m³។ ចំណែកខេត្តចំនួន ១៧ ផ្សេងទៀតប្រឈមមុខនឹងកម្រិតពណ៌ក្រហមស្រាលចាប់ពី ៧៥.៣ ដល់ ៩៩.៤ µg/m³។
បើរាប់តាមលំដាប់ចុះ មានខេត្ត Nakhon Pathom, Ratchaburi, Samut Prakan, Phetchaburi, Nonthaburi, Bangkok, Phitsanulok, Pathum Thani, Ayutthaya, Chon Buri, Suphan Buri, Kamphaeng Phet, Chachoengsao, Chai Nat, Uthai Thani, Kanchanaburi និង Phichit ។ ក្រៅពីនេះខេត្តចំនួន ៣៨ មានការបំពុលថ្នាក់ពណ៌ទឹកក្រូច ចាប់ពី ៣៧.៨ ដល់៧៤.២ µg/m³។
ទោះយ៉ាងណានៅក្នុងខេត្តចំនួន ១៩ មាន PM2.5 ស្ថិតក្នុងកម្រិតល្អ និងមធ្យម មានន័យថាមានសុវត្ថិភាពក្នុងការដកដង្ហើម ដែលមានចាប់ពី ១៨.៨ ដល់ ៣៧.៤ µg/m³ ក្នុងនោះមានខេត្តចំនួន ១៥ មានកម្រិតមធ្យម ពណ៌លឿងនិងខេត្តចំនួន ៤ មានកម្រិតល្អពណ៌បៃតង៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


