ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ កំពុងត្រៀមដកទ័ពអាមេរិកប្រមាណ ២០ ០០០នាក់ពីទ្វីបអឺរ៉ុបវិញ ពោលគឺស្មើនឹង២០%នៃចំនួនទ័ពអាមេរិក ដែលឈរជើងនៅទីនោះ ហើយនេះគឺជាបញ្ហាប្រឈមសម្រាប់សម្ព័ន្ធមិត្តអង្គការណាតូ។

មិនត្រឹមប៉ុណ្ណឹង ប្រភពខាងលើទម្លាយទៀតថា ក្រៅពីដកចេញហើយនោះ លោកត្រាំក៏ចង់ស្នើសុំជំនួយហិរញ្ញវត្ថុ ដើម្បីយកទៅផ្គត់ផ្គង់និងថែទាំកងទ័ពដែលនៅសេសសល់ផងដែរ។
ផែនការនេះត្រូវគេដឹងថា បានលើកឡើងក្នុងជំនួបរវាងលោក ត្រាំ ជាមួយមេដឹកនាំអឺរ៉ុបនាពេលថ្មីៗនេះ ខណៈប្រធានាធិបតីអាមេរិក មិនសប្បាយចិត្តទេដោយនិយាយថា កងទ័ពរបស់ខ្លួនគឺជាអ្នកការពារ ចុះហេតុអ្វីបានជាអាមេរិក ត្រូវចំណាយលើរឿងនេះច្រើនជាងគេ?
ពាក់ព័ន្ធបញ្ហានេះដែរ ក្នុងអំឡុងសន្និសីទសារព័ត៌មានជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃពុធ, ប្រធានាធិបតីបារាំង Emmanuel Macron បានកត់សម្គាល់ថា «ឥឡូវរដ្ឋបាលថ្មីអាមេរិកបានចូលកាន់តំណែងហើយ ដូច្នេះអឺរ៉ុបដល់ពេលវេលាសំខាន់ដែលត្រូវរឹងមាំហើយ»។

រឿងនេះក៏បង្កជាកង្វល់យ៉ាងធំដល់អង្គការណាតូផងដែរ ស្របពេលសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន កំពុងប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់រុស្ស៊ី ព្រោះរុស្ស៊ីតែងព្រមានថា ខ្លួននៅតែមានលទ្ធភាពវាយប្រហារប្រទេសជាសមាជិកណាតូទាំងឡាយណា ដែលនៅតែគឃ្លើនជួយដល់អ៊ុយក្រែនឥតឈប់។
ពិតណាស់ ប្រសិនបើអាមេរិកដកទ័ពមែន នោះទ្វីបអឺរ៉ុប នឹងកាន់តែមានហានិភ័យនៃការវាយប្រហារពីសំណាក់រុស្ស៊ី ហើយទីក្រុងមូស្គូ កាន់តែបានដៃជាក់ជាមិនខានឡើយ។
សូមបញ្ជាក់ថា បច្ចុប្បន្ន អាមេរិកមានទ័ពប្រមាណ ១០០ ០០០នាក់ ឈរជើងក្នុងទ្វីបអឺរ៉ុប ដូច្នេះមានន័យថា បើលោក ត្រាំ ដកចេញ២០%មែន នោះទ័ពនៅសល់តែ ៨០ ០០០នាក់ប៉ុណ្ណោះ៕
អត្ថបទ៖ សុវណ្ណ
ចុចអាន៖ ត្រាំ ថា នឹងជួបពូទីនឆាប់ៗ ចំណែក ភាគីអ៊ុយក្រែនឯណោះ ក៏ត្រៀមខ្លួនចរចាហើយដែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


