ព័ត៌មានអន្ដរជាតិ
ត្រាំ ថា នឹងជួបពូទីនឆាប់ៗ ចំណែក ភាគីអ៊ុយក្រែនឯណោះ ក៏ត្រៀមខ្លួនចរចាហើយដែរ
ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស នៃប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងជួបជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាពន្លត់ភ្លើងសង្គ្រាមអ៊ុយក្រែន ហើយនោះមិនត្រឹមជាសារៈសំខាន់ចំពោះសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ការពារលែងឲ្យមានមនុស្សស្លាប់ច្រើននាក់ទៀតផងដែរ។

ថ្លែងតាមរយៈវីដេអូ «មេដឹកនាំសេតវិមាននិយាយថា មានរឿងជាច្រើននឹងកើតឡើងក្នុងនិងក្រៅអាមេរិក ប៉ុន្តែរឿងដ៏សំខាន់បំផុតមួយគឺថា ខ្ញុំនឹងជួបលោកពូទីន ឲ្យបានឆាប់បំផុត ដើម្បីបញ្ចប់សង្គ្រាម។ ជីវិតរាប់លានត្រូវបាត់បង់! ខ្ញុំមិនមែននិយាយពីសេដ្ឋកិច្ច ហើយក៏មិនមែននិយាយពីធនធានធម្មជាតិដែរ គឺខ្ញុំនិយាយអំពីមនុស្សវ័យក្មេងជាច្រើននាក់ ដែលត្រូវបានគេសម្លាប់នៅក្នុងសង្គ្រាមនេះ»។
ស្របពេលជាមួយគ្នានោះ លោក ត្រាំ គូសបញ្ជាក់ថា ភាគីអ៊ុយក្រែនឯណោះ ក៏ត្រៀមខ្លួនរួចរាល់ហើយអស់ដែរ ដើម្បីចូលមកកាន់តុចរចាបញ្ចប់សង្គ្រាម។
ឆ្លើយតបសំណួរប្រធាន WEF លោក Borge Brende ថាតើនឹងមានកិច្ចព្រមព្រៀងសន្តិភាពទេ? លោក ត្រាំ ប្រាប់ថា «សូមអ្នកទៅសួររុស្ស៊ីទៅ ព្រោះថា អ៊ុយក្រែន ត្រៀមខ្លួនរួចអស់ហើយ»។

សម្តីលោកត្រាំកើតឡើងបន្ទាប់ពី អ្នកសាធារណរដ្ឋរូបនេះ ព្រមានប្រើធម៌ក្តៅលើលោកពូទីន ដើម្បីបញ្ចប់សង្គ្រាម និងគំរាមដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី បើមិនព្រមចូលតុចរចា។
ប្រធានាធិបតីអាមេរិក បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Truth Social ថា សូមបញ្ឈប់សង្គ្រាមគួរឲ្យអស់សំណើចនេះទៅ! លោកស្រឡាញ់ប្រជាជនរុស្ស៊ី និងមិនចង់ធ្វើឲ្យរុស្ស៊ីឈឺចាប់ឡើយ! ល្មមដល់ពេលត្រូវចរចាគ្នាហើយ។ យើងអាចប្រើធម៌ក្តៅក៏បាន ធម៌ត្រជាក់ក៏បាន ប៉ុន្តែធម៌ត្រជាក់វាស្រួលជាង។
ដំណោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺជាអាទិភាពកំពូលមួយក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោត ដោយអ្នកសាធារណរដ្ឋរូបនេះ ឃោសនាថា លោកនឹងបញ្ចប់សង្គ្រាមត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដ្បិតតែអ្នកជំនាញអន្តរជាតិសឹងតែមួយពិភពលោក ហ៊ានអះអាងថា មិនអាចទៅរួចក៏ដោយ៕
អត្ថបទ៖ សុវណ្ណ
ចុចអាន៖ ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ី និងប្រទេសពាក់ព័ន្ធ ឱ្យធ្ងន់ធ្ងរ បើមិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


