ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះបន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ
កាលពីពេលថ្មីៗនេះ គ្រូពេទ្យឯកទេសជំងឺបេះដូងនៅក្នុងប្រទេសចិន បានចែករំលែកអំពីករណីនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយទាក់ទងនឹងបុរសម្នាក់ បន្ទាប់ពីញ៉ាំស៊ុបក្ដៅៗ រួចក៏ចេញទៅក្រៅក្នុងពេលដែលអាកាសធាតុត្រជាក់ខ្លាំង។ រំពេចនោះគាត់ក៏ដួលសន្លប់ ពេលមកដល់បន្ទប់សង្គ្រោះបន្ទាន់ គ្រូពេទ្យបានកំណត់ថា អ្នកជំងឺមានគាំងបេះដូងស្រួចស្រាវ។
វេជ្ជបណ្ឌិតបានពន្យល់ថា ការញ៉ាំស៊ុបក្តៅៗជួយឲ្យរាងកាយមានភាពកក់ក្តៅ ប៉ុន្តែមនុស្សត្រូវចងចាំរឿងពីរយ៉ាងនៅពេលទទួលទានអាហារដ៏ពេញនិយមនេះក្នុងរដូវរងារ។ ជាដំបូង កុំពិសារស៊ុបក្តៅដែលមានអំបិល និងស្ករច្រើនពេក។ អាហារដែលមានជាតិខ្លាញ់ពេក ប្រៃពេក ឬផ្អែមពេកអាចនាំឲ្យមានសម្ពាធឈាមខ្ពស់ ជាតិស្ករក្នុងឈាមឡើងខ្ពស់ និងខ្លាញ់ក្នុងឈាមខ្ពស់ ។
ទីពីរ បន្ទាប់ពីញ៉ាំស៊ុបក្តៅៗហើយ អ្នកត្រូវរក្សាខ្លួនឲ្យក្តៅមុនពេលចេញពីបន្ទប់ឬហាងណាមួយ។ អាហារក្តៅធ្វើឲ្យរាងកាយមានអារម្មណ៍កក់ក្តៅ ជាពិសេសអ្នកដែលពិសាគ្រឿងស្រវឹង។ ដូច្នេះហើយ មនុស្សមួយចំនួនមិនពាក់អាវពេលចេញទៅក្រៅទេ។ លោកបានឃើញករណីជាច្រើននៃការគាំងបេះដូង ដោយសារតែការចេញទៅក្រៅក្រោមអាកាសធាតុត្រជាក់ដោយស្លៀកពាក់តិចតួចពេក អ្នកខ្លះមានអាយុត្រឹមតែជាង ៣០ ឆ្នាំប៉ុណ្ណោះ។ ភាពខុសគ្នានៃសីតុណ្ហភាពភ្លាមៗអាចបណ្តាលឲ្យមានការស្ទះសរសៃឈាម ដែលនាំឲ្យមានគ្រោះថ្នាក់ដូចជាការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ សម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ និងទម្លាប់ជក់បារី សរសៃឈាមផុយស្រួយ ការរក្សាកំដៅក្បាល និងកគឺកាន់តែសំខាន់។
យ៉ាងណា ករណីបុរសវ័យកណ្តាលម្នាក់ដែលទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីញ៉ាំអាហារជាមួយមិត្តភ័ក្តិ ហើយចេញទៅក្រៅក្រោមអាកាសធាតុត្រជាក់។ វេជ្ជបណ្ឌិតបាននិយាយថា អ្នកេជំងឺមានសរសៃឈាមធំៗនៅក បើយើងទៅបរិយាកាសត្រជាក់ពេក វាអាចប៉ះពាល់ដល់លំហូរឈាម ដែលនាំឲ្យមានហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាល។
មិនតែប៉ុណ្ណោះ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកឯកទេសអាហារូបត្ថម្ភបានចង្អុលបង្ហាញថា ការស្លាប់ភ្លាមៗក្នុងរដូវរងាជារឿយៗទាក់ទងនឹង ការមិនរក្សាកំដៅ ក និង ត្រចៀក ឲ្យបានត្រឹមត្រូវ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


