ព័ត៌មានអន្ដរជាតិ
មេដឹកនាំចិននិងថៃជួបគ្នា ចំពេល លោក ត្រាំ ក្រឡុកនយោបាយនិងសេដ្ឋកិច្ចសកល
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កំពុងដឹកនាំគណៈប្រតិភូថៃ បំពេញទស្សនកិច្ចចំនួន៤ថ្ងៃនៅក្នុងប្រទេសចិន ដោយបានជួបពិភាក្សាជាមួយប្រមុខដឹកនាំចិន គឺប្រធានាធិបតី Xi Jinping ក្នុងខណៈពេលដែលពិភពលោកប្រឈមភាពមិនច្បាស់លាស់ ដោយសារនយោបាយរបស់មេដឹកនាំសហរដ្ឋអាមេរិក។

យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីថៃ ដែលមានឈ្មោះថា «Ing Shinawatra) បានបង្ហាញពីការជួបសន្ទនាជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង។
ជំនួបរបស់ប្រមុខដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលួតលាស់ខ្លាំងក្នុងតំបន់អាស៊ីជាប់ភូមិផងរបងជាមួយទាំងពីរ ក៏កើតមានឡើងចំពេលដែលពិភពលោកប្រឈមភាពរំជើបរំជួលជាខ្លាំងដោយសារតែការឡើងកាន់អំណាចរបស់ លោក ដូណាល់ ត្រាំ ដែលក្រឡុកនយោបាយ និងសេដ្ឋកិច្ចសកលចាប់តាំងពីថ្ងៃទី២០ខែមករាដើមឆ្នាំនេះ។
ថ្វីបើព័ត៌មានលម្អិតនៃជំនួបមិនត្រូវបានផ្សព្វផ្សាយភ្លាម ប៉ុន្តែមានការលើកឡើងកន្លងមកថា ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាដែលនឹងសង្កត់ធ្ងន់លើវិធានការរឹតបន្តឹងសន្តិសុខដើម្បីធ្វើឱ្យភ្ញៀវទេសចរចិនមានអារម្មណ៍សុវត្ថិភាព។
សារព័ត៌មានអាល្លឺម៉ង់ DW បានផ្សាយថា សម្រាប់ប្រទេសថៃ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុត និងជាទីផ្សារទេសចរណ៍ក្នុងស្រុកដ៏ធំបំផុតរបស់ខ្លួន។ ប៉ុន្តែការចាប់ជម្រិតតារាសម្ដែងចិនម្នាក់ពីប្រទេសថៃដ៏ល្បីមួយ និងករណីការបាញ់រះបណ្តាលឲ្យស្លាប់នឹងរបួសទេសចរចិនកាលពីខែកញ្ញាឆ្នាំ២០២៣ បានធ្វើឲ្យភ្ញៀវទេសចរចិនរារែកក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃ។
កាលពីខែមករា តារាសម្ដែង Wang Xing បានជិះយន្តហោះទៅទីក្រុងបាងកក ដើម្បីអ្វីដែលលោកគិតថាជាការអញ្ជើញឲ្យចូលរួមសម្ដែង។ ផ្ទុយទៅវិញ គាត់ត្រូវបានគេចាប់ជម្រិតឡើងនៅអាកាសយានដ្ឋាន ហើយត្រូវបានបើកឆ្លងកាត់ព្រំដែនទៅកាន់ទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត។
លោក Wang ត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរថៃរយៈពេល៤ថ្ងៃបន្ទាប់ពីគាត់បានបាត់ខ្លួនក្នុងខែមករា ប៉ុន្តែករណីនេះបានបង្កឱ្យមានការរំជើបរំជួលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន និងទូទាំងពិភពលោក ដែលជំរុញឱ្យមន្ត្រីថៃ និងចិនសន្យាចាត់វិធានការបន្ថែមទៀត៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣៩ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


