Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះត្រូពិក Eta សម្លាប់មនុស្សជាង ៥០ នាក់នៅប្រទេសហ្គាតេម៉ាឡា

បានផុស

នៅ

ប្រធានាធិបតីប្រទេសហ្គាតេម៉ាឡាលោក Alejandro Giammattei បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៥០ នាក់បានស្លាប់ដោយសារការរអិលបាក់ដីដែលបណ្តាលមកពីឥទ្ធិពលព្យុះទីហ្វុង Eta នៅហ្គាតេម៉ាឡា ។

លោក Giammattei បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “នៅពេលព្រឹកយើងមានមនុស្សស្លាប់ត្រឹម ៤ នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះតួលេខនៃអ្នកស្លាប់កើនដល់ជាង ៥០ នាក់ ដោយសារតែការរអិលបាក់ដីដែលកំពុងកើតឡើងនៅក្នុងតំបន់ Huehuetenango” ។

លោកប្រធានាធិបតីបាននិយាយថា គ្រាន់តែនៅភូមិ Queja ក្នុងតំបន់ San Cristobal Verapaz មានមនុស្ស ២៥ នាក់បានស្លាប់ដោយសារការរអិលបាក់ដីនេះ ។

លោក Giammattei បានបន្ថែមថា ការរអិលបាក់ដីបានវាយប្រហារផ្ទះជាច្រើនខ្នង ហើយពួកគេមិនអាចចូលទៅរស់នៅបន្តបានទៀតទេ ។

យោងតាមអ្នកសម្របសម្រួលជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយបានឲ្យដឹងថា ប្រជាជន ៣៣,២៨២ នាក់បានរងផលប៉ះពាល់ដោយព្យុះ Eta កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងការផ្លាស់ទីលំនៅ ១,៨០១ នាក់ និង ៤០៨ នាក់នៅតែស្ថិតក្នុងជម្រកបណ្ដោះអាសន្នចំនួន ៩ នៅភាគខាងជើងនៃទីក្រុង Alta Verapaz ទីក្រុង Izabal និងទីក្រុង Quiche ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ នាទីutes មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម