Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចូល​ដៃ​ជាមួយ​ប្រទេស​ផ្ដាច់ការ​ចំនួន​៣ បដិសេធ​ចោទ​ប្រកាន់ ពូទីន រឿង​បង្ក​សង្គ្រាម​នៅ​អ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋអាមេរិក រួមជាមួយ​​ប្រទេស​ផ្ដាច់​ការ​ចំនួន​បី ដូចជា កូរ៉េ​ខាង​ជើង រុស្ស៊ី និងបេឡារុស បានច្រានចោល​សេចក្តីសម្រេចរបស់​មហាសន្និបាតអង្គការសហប្រជាជាតិ ដែលអំពាវនាវ​ឲ្យ​កងកម្លាំងរុស្ស៊ីដកខ្លួនចេញពីប្រទេស​អ៊ុយក្រែន និង​​បដិសេធការ​ចោទ​ប្រកាន់​លើ​លោក វ្ល៉ាឌីមៀរ ពូទីន ចំពោះការឈ្លានពាន​ដោយ​ខុសច្បាប់។

(រូបថត៖ WSJ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ញត្តិ​​ដែលត្រូវបានព្រាងដោយអ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត បាន​ទទួល​បាន​សំឡេងគាំទ្រ​ចំនួន​៩៣​ នៅ​អង្គការ​សហ​ប្រជាជាតិ កាលពីថ្ងៃចន្ទ​ទី​២៤​​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ ខណៈប្រទេសចំនួន​១៨​ បានបោះឆ្នោតប្រឆាំងនឹងវា ហើយប្រទេសចំនួន៦៤​ រួមទាំង ប្រទេសចិន ផងដែរ បានអនុប្បវាទ។

សហរដ្ឋអាមេរិក បានជំរុញ​ឲ្យ​ប្រទេសផ្សេងទៀតបោះឆ្នោតប្រឆាំងនឹងសេចក្ដី​សម្រេច​នេះ ហើយបានស្នើដំណោះស្រាយដាច់ដោយឡែកមួយ ដែលទាមទារឲ្យបញ្ចប់សង្គ្រាមរយៈពេល ៣​ឆ្នាំ ប៉ុន្តែមិនបាន​លើក​ឡើង​ឲ្យ​ក្រុងមូស្គូ​ត្រូវ​ទទួលខុសត្រូវណាមួយនៅក្នុងជម្លោះនោះទេ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្តីបន្ទោសប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី ថា​ជា​អ្នក​ចាប់ផ្តើមសង្រ្គាម ហើយបានហៅគាត់ថាជា «ជនផ្តាច់ការ»។

លោក ត្រាំ បានសរសេរ​សារ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម TruthSocial ថា៖ «មេដឹកនាំផ្តាច់ការដោយគ្មានការបោះឆ្នោត ហ្សេលេនស្គី គួរ​តែ​បញ្ចេញ​សកម្មភាព​ឲ្យ​លឿន បើ​មិន​ដូច្នោះ​គាត់នឹង​ត្រូវ​បាត់បង់​ប្រទេស»។

យ៉ាង​ណា​មិញ ក្រោយមក លោក ត្រាំ បានសារភាពថា លោក ពូទីន ពិត​​ជា​​បានឈ្លានពានអ៊ុយក្រែន ប៉ុន្តែបាន​អះអាង​ថា សហរដ្ឋអាមេរិក និងទីក្រុង​កៀវ មិនគួរអនុញ្ញាត​ឲ្យ ពូទីន ធ្វើ​ការ​ឈ្លានពាន​បាន​នោះ​ឡើយ ហើយ​លោក ត្រាំ បាន​បញ្ជាក់​ម្តងទៀតថា សង្រ្គាមនឹងមិនចាប់ផ្តើមទេ បើគាត់ជាប្រធានាធិបតីអាមេរិកកាល​ពី​ឆ្នាំ​២០២២៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម