ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេសថៃ
គុណភាពខ្យល់កាន់តែអាក្រក់ទៅៗនៅភាគខាងជើង និងឦសាននៃប្រទេសថៃ ជំរុញឲ្យអាជ្ញាធរណែនាំឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ការពារមុនពេលចេញដំណើរទៅខាងក្រៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៦ខែមីនានេះ។

មជ្ឈមណ្ឌលកាត់បន្ថយការបំពុល (CAPM) របស់រដ្ឋាភិបាលថៃ បានឲ្យដឹងថា កម្រិត PM2.5 នៅក្នុងខេត្ត២៨នៅភាគឦសាននៅតែបន្តមានកម្រិតខ្ពស់ ដែលមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ខេត្តដែលមាន PM2.5 ខ្ពស់លើសពី កម្រិតមូលដ្ឋាននៃខ្យល់ ៣៧.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប រួមមាន ខេត្ត Chiang Rai, Chiang Mai, Nan, Mae Hong Son, Phayao, Lamphun, Lampang, Phrae, Uttaradit, Sukhothai, Phitsanulok, Tak, Kamphaeng Phet, Phichit, Bueng Kan, Nong Khai, Loei, Udon Thani, Nakhon Phanom, Nong Bua Lamphu, Sakon Nakhon, Mukdahan, Khon Kaen, Kalasin, Roi Et, Amnat Charoen, Yasothon, និង Ubon Ratchathani.
អ្នកក្នុងតំបន់ដែលមានខ្យល់ពុលខ្ពស់ត្រូវបានអាជ្ញាធរណែនាំអោយមានសកម្មភាពក្រៅផ្ទះ និងធ្វើការងារពីផ្ទះបើអាច។ ចំណែកអ្នកមានរោគសញ្ញាដូចជាក្អកភ្នែក ឬពិបាកដកដង្ហើម ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។

គួរបញ្ជាក់ថា PM2.5 គឺជាភាគល្អិតដែលអង្គត់ផ្ចិតមាន ២.៥ វាមានផលប៉ះពាល់ដល់សុខភាពប្រសិនបើចូលទៅក្នុងសួត និងឈាម ដែលបង្កើតជាជំងឺរ៉ាំរ៉ៃផ្សេងៗ និងបេះដូង ជាពិសេសមនុស្សចាស់ កូនក្មេង និងស្រ្តីមានផ្ទៃពោះងាយនឹងរងគ្រោះជាងគេ។
មិនមែនមានតែប្រទេសថៃទេ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនូនដូចជាវៀតណាម ឡាវ និងកម្ពុជា ក៏កំពុងប្រឈមនឹងការកើនឡើងនៃខ្យល់ពុលនេះផងដែរ។ ប្រភពសំខាន់នៃ PM2.5 ភាគច្រើនចេញពីការបំភាយពីទីក្រុងដូចជាចរាចរណ៍ សកម្មភាពឧស្សាហកម្ម ភ្លើងឆេះព្រៃ និងការផុតបំផ្លាញសំណល់កសិកម្ម៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


