ព័ត៌មានអន្ដរជាតិ
បន្ទាប់ពីជោគជ័យជាមួយថ្នាំបង្ការកូវីដ ក្រុមហ៊ុន BioNTech កំពុងផលិតវ៉ាក់សាំងជំងឺមហារីក
ក្រុមហ៊ុន BioNTech សហការជាមួយ Pfizer ផលិតថ្នាំបង្ការវីរុសកូវីដ-១៩ បានទាញចំណូលពីការលក់វ៉ាក់សាំងរបស់ខ្លួនបង្កើតមូលនិធិដល់ការងារថ្មីដើម្បីផលិតវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺមហារីក។

គម្រោងវ៉ាក់សាំងមហារីកថ្មីពីក្រុមហ៊ុន BioNTech អាចត្រូវនឹងរួចរាល់ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នេះបើតាមការលើកឡើងពីវេជ្ជបណ្ឌិតអាល្លឺម៉ង់។
បច្ចុប្បន្ន BioNTech នៅប្រទេសអាល្លឺម៉ង់បាននិងកំពុងធ្វើការយ៉ាងមមាញឹកលើថ្នាំ ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ខណៈដែលជំងឺរាតត្បាតបានផ្ទុះឡើងនៅក្នុងប្រទេសក្ដី។
តាមរយៈបទពិសោធន៍នៃការអភិវឌ្ឍលើវ៉ាក់សាំង Pfizer ដោយជោគជ័យ បើទោះមិនមានប្រសិទ្ធិភាព១០០%ក៏ដោយ ក៏មានការបញ្ជាទិញយ៉ាងឆាប់រហ័សក្នុងចំនួនដ៏ច្រើន ហើយការលក់នេះបានជួយផ្តល់ថវិកាដល់ការងាររបស់ BioNTech លើវ៉ាក់សាំងមហារីកឱ្យតម្រុយមកថា ថ្នាំនេះក៏នឹងទទួលបានប្រសិទ្ធភាពដូចគ្នាដែរ។ បើយោងតាមការអះអាងពីអ្នកផលិតបានឱ្យដឹងថា វ៉ាក់សាំងមហារីកនឹងប្រើវិទ្យាសាស្ត្រដូចគ្នាទៅនឹងការផលិតវ៉ាក់សាំង Covid-19 ដើម្បីព្យាបាលដុំសាច់មហារីក។

លោកស្រី Ozlem Tureci ជាអ្នកបង្កើតក្រុមហ៊ុន BioNTech ជាមួយស្វាមីលោក Ugur Sahin មានប្រសាសន៍ថា “យើងមានវ៉ាក់សាំងមហារីកផ្សេងៗគ្នាជាច្រើនដោយផ្អែកលើម៉ូលេគុល mRNA នៃ DNA របស់ហ្សែនអ្នកជំងឺ”។ កត្តានេះ នាំឱ្យដំណើរការនៃការបង្កើតវ៉ាក់សាំងមហារីក អាចទៅរួចក្នុងរយៈខ្លីខាងមុខ។
ទោះយ៉ាងណា លោកស្រី Tureci មិនបានកំណត់ពេលវេលាច្បាស់លាស់ក្នុងការចាប់ផ្ដើមចាក់វ៉ាក់សាំងនេះទេ ប៉ុន្តែវានឹងមិនចាំយូរឡើយ។ លោកស្រីរំពឹងថា ក្នុងរយៈពេលតែពីរបីឆ្នាំទៀត ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីកនៅនឹងលេចវត្តមានមិនខានទេ។

នៅថ្ងៃសុក្រ សប្ដាហ៍មុន ស្វាមីនិងភរិយាគូនេះ បានទទួលរង្វាន់កិត្តិយសពីប្រធានាធិបតី Frank-Walter Steinmeier របស់ប្រទេសអាល្លឺម៉ង់ដោយលោកបានថ្លែងអំណរគុណដល់ប្ដីប្រពន្ធទាំងពីរដែលបានចាប់ផ្តើមបង្កើតថ្នាំការពារជំងឺមហារីកសម្រាប់មនុស្សជាតិ។
ដោយឡែក លោកស្រី Tureci និយាយថា ពានរង្វាន់នេះពិតជាកិត្តិយសណាស់ ហើយលោកស្រីថា ខ្លួនអាចធ្វើទៅបានដោយមានការចូលរួមពីមិត្តរួមការងារនៅក្រុមហ៊ុន BioNTech ទាំងអស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Star
ចុចអាន៖ មិនធម្មតា! ថ្លៃចំណាយសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងម្នាក់នៅអាមេរិក
ចុចអាន៖ វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពការពារកូវីដ ៧៩ ភាគរយក្នុងការសាកល្បងនៅអាមេរិក
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


