ព័ត៌មានអន្ដរជាតិ
លោក Putin នឹងចាក់វ៉ាក់សាំង Sputnik V បញ្ចប់ការរិះគន់របស់បរទេស
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃចន្ទ បានច្រានចោលការរិះគន់របស់បរទេសទៅលើវ៉ាក់សាំងការពារជំងឺកូវីដ Sputnik V របស់រុស្ស៊ី ហើយបាននិយាយថា រូបលោកផ្ទាល់គ្រោងនឹងចាក់វ៉ាក់សាំងនៅសប្តាហ៍នេះ ។
វ៉ាក់សាំងរុស្ស៊ីដែលឧបត្ថម្ភដោយរដ្ឋមិនទាន់ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ទ្រង់ទ្រាយធំនៅក្នុងបណ្តាប្រទេសលោកខាងលិចនោះទេ ទោះបីជាមានការអះអាងរបស់ទីក្រុងម៉ូស្គូថា វាមានសុវត្ថិភាព និងមានប្រសិទ្ធិភាពក៏ដោយ ។

ក្រុមអ្នករិះគន់នៅប្រទេសលោកខាងលិចបានលើកឡើងនូវសំណួរអំពីវ៉ាក់សាំងនេះ ហើយបានចោទប្រកាន់រុស្ស៊ីថាបានប្រើវាជាឧបករណ៍ឃោសនា ប៉ុន្តែលោក Putin បានហៅការអត្ថាធិប្បាយបែបនេះថាជារឿងចម្លែក ហើយបានលើកឡើងថា ជីវិតពួកគេកំពុងប្រឈមនឹងហានិភ័យ ។
លោក Putin បាននិយាយនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយមន្រ្តីសុខាភិបាលថា “យើងមិនដាក់បន្ទុកលើអ្នកណាទេ តើផលប្រយោជន៍របស់អ្នក គឺជាការការពារក្រុមហ៊ុនផលិតឱសថទាំងនោះ ឬក៏ជាការការពារផលប្រយោជន៍ប្រជាជននៃបណ្តាប្រទេសអឺរ៉ុប? ” ។

បន្ទាប់ពីការសាកសួរជាច្រើនខែអំពីពេលដែលបុរសវ័យ ៦៨ ឆ្នាំរូបនេះនឹងត្រូវចាក់វ៉ាក់សាំង លោក Putin បាននិយាយថា លោកគ្រោងនឹងចាក់វ៉ាក់សាំង Sputnik V នៅថ្ងៃអង្គារនេះ ។
លោកបាននិយាយថា “ការចាក់វ៉ាក់សាំងជាការពិតគឺជាជម្រើសស្ម័គ្រចិត្តរបស់មនុស្សគ្រប់រូប ហើយខ្ញុំនឹងចាក់វ៉ាក់សាំងនៅថ្ងៃអង្គារនេះ” ។

ប្រទេសរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំង Sputnik V នៅក្នុងខែសីហា មុនពេលការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយដែលបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញជាច្រើនលើដំណើរការដ៏លឿននេះ ។
តាមរយៈការធ្វើតេស្តនាពេលកន្លងមកវ៉ាក់សាំង Sputnik V បានបង្ហាញពីលទ្ធផលវិជ្ជមានច្រើន ខណៈដែលទស្សនាវដ្ដីវេជ្ជសាស្ត្រ The Lancet បានចេញផ្សាយថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពការពារជំងឺកូវីដ ១៩ ជាង ៩០ ភាគរយឯណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ លោក ពូទីន សរសេរពាក្យអ្វីលើក្រដាស អំឡុងនិយាយទូរស័ព្ទជាមួយលោក បៃដិន (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


