ព័ត៌មានអន្ដរជាតិ
លោក ពូទីន សរសេរពាក្យអ្វីលើក្រដាស អំឡុងនិយាយទូរស័ព្ទជាមួយលោក បៃដិន (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី និងសមភាគីអាមេរិករបស់លោកបានសន្ទនាតាមទូរស័ព្ទមួយថ្ងៃមុនពិភាក្សាអំពីបញ្ហាបន្ទាន់ជាច្រើន និងឯកភាពលើការពង្រីកសន្ធិសញ្ញាត្រួតពិនិត្យអាវុធ New START រយៈពេល ៥ ឆ្នាំមុនកាលបរិច្ឆេទផុតកំណត់ពោលគឺថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១ ។
ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន កំពុងស្តាប់អ្នកសម្របសម្រួលម្នាក់នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) អំឡុងពេលនិយាយគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក នៅពេលនោះលោក ពូទីន សរសេរពាក្យមួយ ។
ខណៈពេលដែលមិនមានវិធីដើម្បីប្រាប់អ្វីដែលគាត់បានសរសេរពិតប្រាកដនោះ អ្នកសារព័ត៌មានមួយចំនួនបានលើកឡើងថា លោក ពូទីន ប្រហែលជាបានធ្វើកំណត់ចំណាំមួយដោយសរសេរថា “បៃដិន” ជាភាសារុស្ស៊ី ហើយគូរបន្ទាត់នៅក្រោមវាជាច្រើន ។
កន្លងមកលោក ពូទីន បានសង្កត់ធ្ងន់ថា ការធ្វើឲ្យមានប្រក្រតីភាពនៃចំណងទាក់ទងរវាងទីក្រុងវ៉ាស៊ីនតោន និងម៉ូស្គូគឺស្ថិតនៅក្នុងផលប្រយោជន៍របស់ភាគីទាំងពីរ ។
យោងតាមសេតវិមានបានឲ្យដឹងថា អំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ លោក Biden បានពិភាក្សាអំពីបញ្ហាធំៗមួយចំនួននៅក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក ។ កិច្ចពិភាក្សាទាំងនោះរួមមានការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងក្រុមហ៊ុនអាមេរិក និងស្ថាប័នរដ្ឋាភិបាលក៏ដូចជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតដែលសហរដ្ឋអាមេរិកបានចោទប្រកាន់វិមានក្រឹមឡាំង ប៉ុន្តែមិនបានផ្តល់ភស្តុតាងណាមួយឡើយ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ Biden និយាយអ្វីខ្លះជាមួយ Putin ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងចាប់តាំងពីឡើងកាន់អំណាច?
ចុចអាន ៖ លោក ពូទីន សម្រេចឲ្យមានច្បាប់ផ្តល់អភ័យឯកសិទ្ធិអស់មួយជីវិតដល់អតីតប្រធានាធិបតី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


