ព័ត៌មានអន្ដរជាតិ
កូវីដនៅតែបន្តកើនឡើងក្នុងប្រទេសថៃ ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីរហូតដល់ ១៣៤ករណី
នៅថ្ងៃសុក្រនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន១៣៤ករណី ដែលក្នុងនោះមាន៦នាក់ជាករណីនាំចូល។

ក្នុងចំណោមករណីថ្មីទាំងអស់ មានមនុស្ស៤១នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។
បាងកកមាន១៦ករណី, Samut Sakhon ១៥ករណី, Tak ៥ករណីនិង Samut Prakan ៥ករណី។

ទន្ទឹមនោះ ការធ្វើតេស្តសកម្មបានរកឃើញចំនួន៨៧ករណី ដែលក្នុងនោះមាន៨២ករណីនៅបាងកក, ២ករណីនៅ Samut Sakhon, ២ករណីនៅ Samut Songkhram និង១ករណីនៅ Pathum Thani។
ចំពោះករណីនាំចូលទាំង៦ករណីរួមមាន ជនជាតិថៃចំនួន៤នាក់ ស្វីសម្នាក់និងស៊ីមបាវ៉េម្នាក់។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៨៦នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃសុក្រនេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,៥៧៧ករណី។ មនុស្សចំនួន ២៧,០៣២នាក់បានជាសះស្បើយ ហើយអ្នកស្លាប់រក្សានៅ៩២នាក់ដដែល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ កូវីដនៅថៃ ហក់ឡើងវិញ ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីជិត ១០០ករណី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


