ព័ត៌មានអន្ដរជាតិ
ពូទីន៖ ខ្ញុំសង្ឃឹមថា អាវុធនុយក្លេអ៊ែរនឹងមិនត្រូវបានប្រើក្នុងជម្លោះអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងភាពយន្តឯកសារដែលបានចាក់ផ្សាយកាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០២៥លើទូរទស្សន៍រដ្ឋរុស្ស៊ីថា វាមិនទាន់ចាំបាច់ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ ហើយលោកបានសម្តែងក្តីសង្ឃឹមថា វានៅតែមិនចាំបាច់បែបនេះតទៅថ្ងៃមុខទៀត ដោយសង្កត់ធ្ងន់ទៅលើសមត្ថភាពរបស់រុស្ស៊ីក្នុងការសម្រេចបាននូវគោលដៅយោធារបស់ខ្លួនតាមមធ្យោបាយសាមញ្ញដែលមិនមែនជាការប្រើអាវុធនុយក្លេអ៊ែរ។

លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីមានធនធាន និងសមត្ថភាពយុទ្ធសាស្ត្រគ្រប់គ្រាន់ដើម្បីបន្តជម្លោះដោយមិនងាកមកប្រើអាវុធនុយក្លេអ៊ែរ។ មេដឹកនាំរុស្ស៊ីនិយាយថា៖ «ខ្ញុំមិនជឿថាវិធានការបែបនេះនឹងចាំបាច់ទេ។ រុស្ស៊ីមានកម្លាំងគ្រប់គ្រាន់ ដើម្បីបំពេញគោលបំណងរបស់ខ្លួន ដោយប្រើវិធីសាស្រ្តដែលមិនមែននុយក្លេអ៊ែរដែលមានស្រាប់។ យ៉ាងណាក៏ដោយ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់យើងនៅតែជាការរារាំង និងធានាអធិបតេយ្យភាព»។
ការអត្ថាធិប្បាយនេះ កើតឡើងចំពេលមានភាពតានតឹងកើនឡើង នៅពេលដែលបណ្តាប្រទេសលោកខាងលិចបន្តផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធទំនើបៗ ហើយខណៈដែលសក្ដានុពលសមរភូមិមិនមានសញ្ញាច្បាស់លាស់នៃដំណោះស្រាយ។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ថ្មីៗនេះបានរិះគន់បទឈប់បាញ់បណ្តោះអាសន្នមួយដែលបានស្នើឡើងដោយរដ្ឋាភិបាលលោក ពូទីន ជាឯកតោភាគីនៅជុំវិញថ្ងៃទី៩ខែឧសភា ដែលជាទិវាជ័យជម្នះរបស់រុស្ស៊ី។ លោក ហ្សេលេនស្គី បានប្រាប់ថា អ៊ុយក្រែនមិនអាចធានាសុវត្ថិភាពរបស់មេដឹកនាំអន្តរជាតិដែលចូលរួមក្នុងទីក្រុងមូស្គូសម្រាប់ក្បួនដង្ហែទិវាជ័យជម្នះនេះឡើយ។ លោកនិយាយថា៖ «យើងមិនអាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីនោះទេ។ ពួកគេទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នក ដូច្នេះហើយយើងនឹងមិនផ្តល់ការធានាណាមួយដល់អ្នកទេ»។
ពាក់ព័ន្ធនឹងការអត្ថាធិប្បាយបែបនេះ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានចេញការព្រមានយ៉ាងខ្លាំងៗចំពោះអ៊ុយក្រែន ដោយបញ្ជាក់ថា ការរស់រានមានជីវិតរបស់ក្រុងកៀវមិនអាចធានាបានឡើយ បើអ៊ុយក្រែនបើកការវាយប្រហារលើទីក្រុងមូស្គូ ក្នុងអំឡុងពេលប្រារព្ធទិវាជ័យជម្នះ៩ឧសភាខាងមុខ។
លោក Medvedev បានប្រកាសថា៖ «ប្រសិនបើមានការបង្កហេតុពិតប្រាកដនៅថ្ងៃទី៩ខែឧសភា គ្មាននរណាម្នាក់អាចធានាថាទីក្រុងកៀវនឹងរស់រានមានជីវិតដល់ថ្ងៃទី១០ខែឧសភានោះទេ»៕
ដោយ៖ ឈាង
ចុចអាន៖ រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


