ព័ត៌មានអន្ដរជាតិ
ប្រមុខ UN អំពាវនាវឲ្យ ឥណ្ឌានិងប៉ាគីស្ថាន អត់ធ្មត់ខ្លាំងបំផុត
នៅចំពោះមុខស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនទៅៗរវាងឥណ្ឌានិងប៉ាគីស្ថាន ប្រមុខអង្គការសហប្រជាជាតិ បានចេញមុខអំពាវនាវឲ្យភាគីជម្លោះទាំងពីរ ត្រូវមានការអត់ធ្មត់ឲ្យបានខ្លាំងបំផុតបើមិនដូច្នោះទេ សង្គ្រាមច្បាស់ជាផ្ទុះឡើងហើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងញូវយ៉ក លោក Antonio Guterres និយាយថា ទំនាក់ទំនងរវាងប្រទេសអាស៊ីខាងត្បូងទាំងពីរ បានធ្លាក់ចុះដល់កម្រិតទាបបំផុត។ រឿងសំខាន់បំផុតគឺត្រូវបញ្ចៀសការប្រឈមដាក់គ្នាផ្នែកយោធា ដែលងាយនឹងបង្កហានិភ័យដល់ថ្នាក់គ្រប់គ្រងលែងបាន។ ដូច្នេះ ពេលនេះជាពេលដែលភាគីទាំងសងខាង ត្រូវរក្សាភាពអត់ធ្មត់ឲ្យបានខ្លាំងបំផុត។
ការអំពាវនាវរបស់ប្រមុខ UN កើតឡើងស្របពេលពិភពលោកកំពុងបារម្ភអំពីការផ្ទុះសង្គ្រាមធំរវាងប្រទេសប្រដាប់ដោយអាវុធនុក្លេអ៊ែរទាំងពីរនេះ បន្ទាប់ពីការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរ សម្លាប់អ្នកទេសចរ២៦នាក់។
ឥណ្ឌាចោទប៉ាគីស្ថានថា គាំទ្រឲ្យមានអំពើភេរវកម្មឆ្លងដែន ប៉ុន្តែរឿងនេះ ត្រូវបានទីក្រុងអ៊ីស្លាម៉ាបាដ បដិសេធ ហើយចាប់តាំងពីពេលនោះមក អ្នកជិតខាងទាំងពីរ ក៏មើលមុខគ្នាលែងចំថែមមួយកម្រិតទៀត។

ក្រោយមក ឥណ្ឌាក៏សម្រេចបិទច្រកព្រំដែន ផ្អាកកិច្ចព្រមព្រៀងចែកទឹកដ៏សំខាន់ជាមួយប៉ាគីស្ថាន និងបណ្តេញមន្ត្រីទូត ហើយមានរបាយការណ៍ចារកម្មថា ឥណ្ឌា ជិតបើកការវាយប្រហារប៉ាគីស្ថានទៀតផង។
ចំណែកប៉ាគីស្ថានឯណោះវិញ មានរដ្ឋមន្ត្រីមួយរូបឈានដល់ការគំរាមបាញ់នុយក្លេអ៊ែរ លើឥណ្ឌា ហើយកាលពីចុងសប្តាហ៍ ទីក្រុងអ៊ីស្លាម៉ាបាដ បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទិក Abdali ខណៈឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំប្រទេសរុស្ស៊ី Muhammad Khalid Jamali ព្រមានឆ្លើយតបទៅវិញមួយអស់ដៃ ក្នុងនោះរួមទាំងការប្រើអាវុធនុយក្លេអ៊ែរផងដែរ បើទីក្រុងញូវដែលី ហ៊ានវាយប្រហារលើខ្លួនមែន។
សូមជម្រាបថា ចាប់តាំងទទួលឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៧មក ឥណ្ឌានិងប៉ាគីស្ថាន តែងប៉ះទង្គិចគ្នាជានិច្ចក្នុងមហិច្ចតាដណ្តើមទឹកដី ពោលគឺអ្នកជិតខាងគ្នានេះ បានធ្វើសង្រ្គាមចំនួនបួនលើកមកហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌា បញ្ជាឲ្យជនស៊ីវិលធ្វើលំហាត់ការពារខ្លួន ពីការវាយប្រហាររបស់ប៉ាគីស្ថាន ឲ្យហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


