ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ UN៖ សកម្មភាពអ៊ីស្រាអែលនៅលីបង់ អាចស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម ប្រឆាំងមនុស្សជាតិដូចនៅហ្គាហ្សា
ក្រុមអ្នកជំនាញការអង្គការសហប្រជាជាតិ(UN)មួយក្រុម នៅថ្ងៃពុធ បានព្រមានថា សកម្មភាពយោធាអ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងចំណោមរបាយការណ៍អំពីការបង្ខំឲ្យផ្លាស់ទីលំនៅ និងការវាយប្រហារលើជនស៊ីវិល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ។
ក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកជំនាញនិយាយថា៖ « បទបញ្ជាផ្លាស់ទីលំនៅជាបន្ទាន់របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់គឺស្រដៀងនឹងបទបញ្ជានៅហ្គាហ្សា»។

របាយការណ៍ដែលអាចទុកចិត្តបានបង្ហាញថា ជនស៊ីវិលត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅ មនុស្សរាប់ម៉ឺននាក់ត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ និងទឹកដីលីបង់បន្ថែមទៀតត្រូវបានកាន់កាប់ដោយយោធាអ៊ីស្រាអែល។
អ្នកជំនាញបន្ថែមថា៖ « ការជម្លៀសចេញគឺជាវិធានការពិសេស និងបណ្តោះអាសន្នយ៉ាងតឹងរ៉ឹង។ ជនស៊ីវិលដែលត្រូវបានផ្លាស់ទីលំនៅមានសិទ្ធិវិលត្រឡប់ទៅវិញដោយស្ម័គ្រចិត្ត និងសុវត្ថិភាព ពេលកាលៈទេសៈមួយ បញ្ជាក់ពីការផ្លាស់ទីលំនៅរបស់ពួកគេបញ្ឈប់ការយាយី»។
គួរបញ្ជាក់ថា ស្ត្រី និងក្មេងស្រីប្រមាណ ៦២ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីខែមីនា រួមទាំងស្ត្រីមានផ្ទៃពោះប្រហែល ១៦ ០០០នាក់ ដោយភាគច្រើននៃពួកគេបានសម្រាលកូនក្នុងស្ថានភាពចង្អៀតណែន និងមិនមានសុវត្ថិភាព បន្ទាប់ពីការបំផ្លាញមណ្ឌលសុខភាព និងសេវាសម្ភព។
អ្នកជំនាញសម្តែងការព្រួយបារម្ភ ចំពោះការប្រើប្រាស់គ្រាប់រំសេវផូស្វ័រពណ៌សលើតំបន់លំនៅដ្ឋានពលរដ្ឋ។ ការប្រើប្រាស់សារធាតុមួយនេះ បានធ្វើឱ្យជនស៊ីវិលរងរបួសរលាកធ្ងន់ធ្ងរ របួសផ្លូវដង្ហើម និងហានិភ័យសុខភាពរយៈពេលវែង។
អ្នកជំនាញបន្តថា៖ « វា[ផូស្វ័រពណ៌ស] អាចត្រូវបានប្រើ ដើម្បីការពារសុវត្ថិភាពរបស់ជនស៊ីវិល ឬសម្រាប់ហេតុផលយោធាចាំបាច់ មិនមែនដើម្បីកាត់បន្ថយចំនួនប្រជាជន និងកាន់កាប់តំបន់នោះទេ»។
យោងតាមអ្នកជំនាញ មនុស្សជាង ៤ ៣០០នាក់ រាយការណ៍ថា ត្រូវបានសម្លាប់នៅលីបង់ចាប់តាំងពីអរិភាពបានកើនឡើងនៅថ្ងៃទី០២ ខែមីនា រួមទាំងស្ត្រីយ៉ាងហោចណាស់ ៣៩២នាក់ និងកុមារ ២៥៣នាក់ ខណៈមនុស្សជាង ១ ២០០០នាក់ផ្សេងទៀតរងរបួស។
អ្នកជំនាញបានជំរុញឱ្យអ៊ីស្រាអែល និងភាគីទាំងអស់គោរពច្បាប់អន្តរជាតិ៕
សម្រួល៖ ណឺ មិនា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


