ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ចង់តែងតាំង ប្រធាន FIFA ជាប្រមុខ UN សម្រាប់អាណត្តិបន្ទាប់ ចាប់ពីដើមឆ្នាំក្រោយ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងថា ខ្លួនចង់ឱ្យប្រធាន FIFA លោក Gianni Infantino ក្លាយជាអគ្គលេខាធិការបន្ទាប់ របស់អង្គការសហប្រជាជាតិ(UN)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Post កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ ២០២៦ ។
ប្រភពជិតស្និទ្ធរបស់រដ្ឋបាលអាមេរិក ត្រូវបានស្រង់សម្តីដូចនិយាយថា៖ « ប្រធានាធិបតីជឿជាក់ថា លោក Infantino ទទួលបានការគោរពដោយមនុស្សគ្រប់គ្នានៅជុំវិញពិភពលោក ហើយទទួលស្គាល់ថា លោកមានសមត្ថភាពពិសេសក្នុងការនាំមនុស្សមកជួបជុំគ្នា»។

លោក Infantino អាយុ ៥៦ ឆ្នាំ បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយ លោក ត្រាំ អំឡុងពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះ ដោយប្រធាន FIFA ជាអ្នកកើតនៅប្រទេសស្វីស បានខិតខំប្រឹងប្រែងម្តងហើយម្តងទៀត ដើម្បីបង្កើនភាពជិតស្និទ្ធិជាមួយមេដឹកនាំអាមេរិក រួមទាំងការប្រគល់រង្វាន់សន្តិភាពដំបូងរបស់ FIFA ដល់លោក ត្រាំ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ទៀតផង។
គួរបញ្ជាក់ថា អ្នកស្នងតំណែងរបស់ លោក Antonio Guterres ប្រធានអង្គការសហប្រជាជាតិបច្ចុប្បន្ន នឹងបម្រើការងាររយៈពេល ៥ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៧។
យោងតាមមាត្រា៩៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ អគ្គលេខាធិការត្រូវបានតែងតាំងដោយមហាសន្និបាតតាមអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ។
ដើម្បីទទួលបានតំណែងនេះ លោក Infantino ត្រូវការការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥រូបជាមុនសិន ដែលសមាជិកអចិន្ត្រៃយ៍ទាំង ៥រូបអាចប្រើសិទ្ធិ មុនពេលទទួលបានការយល់ព្រមពីមហាសន្និបាត។
លោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀត ចំពោះការបរាជ័យរបស់អង្គការសហប្រជាជាតិក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះសកលធំៗ។
ចាប់តាំងពីវិលត្រឡប់ទៅកាន់សេតវិមានវិញកាលពីឆ្នាំមុន លោក ត្រាំ បានកាត់បន្ថយមូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់អង្គការសហប្រជាជាតិយ៉ាងច្រើន ថែមទាំងដកសហរដ្ឋអាមេរិកចេញពីអង្គការជាច្រើនដែលជាប់ពាក់ព័ន្ធជាមួយអង្គការសហប្រជាជាតិ រួមទាំងអង្គការសុខភាពពិភពលោក (WHO) ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


