ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ភ្លាមៗវាយប្រហារភាគខាងលិចរដ្ឋ Maryland សហរដ្ឋអាមេរិក
ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ភ្លាមៗនៅតំបន់ជនបទភាគខាងលិចរដ្ឋ Maryland សហរដ្ឋអាមេរិក បង្ខំឱ្យមានការជម្លៀសសិស្សនៃសាលាបឋមសិក្សាមួយភ្លាមៗ ខណៈកម្រិតទឹកហក់ឡើងដល់ជាន់ទីពីរនៃអគារ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៥ខែឧសភានេះ។

ផ្ទះ និងអាជីវកម្មនៅកណ្តាលក្រុង Westernport ត្រូវជន់លិច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរាប់ម៉ោង ក្នុងនោះសាលាបឋមសិក្សាមួយបានជន់លិចភ្លាមៗដែលនាំឲ្យមានការជម្លៀសជាបន្ទាន់ ក្នុងនោះ សិស្សប្រហែល ១៥០នាក់ និងមនុស្សពេញវ័យ ៥០នាក់ត្រូវបានជម្លៀសចេញតាមទូកសង្គ្រោះចំនួន១៥។
សិស្សទាំងអស់ត្រូវបានជួយសង្គ្រោះបានដោយសុវត្ថិភាពទៅកាន់ទីកន្លែងដែលមិនមានការជន់លិច។ ការជម្លៀសបន្ថែមក៏កំពុងដំណើរការនៅក្នុងតំបន់ក្បែរនោះដែរ ដោយមានសេចក្តីរាយការណ៍ពីមនុស្សជាប់ក្នុងរថយន្ត និងផ្ទះ ប៉ុន្តែមិនមានអ្នករងរបួសត្រូវបានរាយការណ៍ទេ គិតត្រឹមរសៀលថ្ងៃអង្គារ។
ជាមួយនឹងចំនួនប្រជាជនក្រោម ២,០០០នាក់ ទីក្រុងWesternport មានទីតាំងនៅជាយរដ្ឋ Maryland ភាគខាងលិចស្ថិតនៅជ្រលងភ្នំដែលជាផ្លូវទឹកហូរចូលទៅក្នុងទន្លេ Potomac ទើបនាំឲ្យតំបន់នេះតែងតែមានទឹកជំនន់ពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ។
ក្រៅពីទឹកនៅរដ្ឋ Maryland នៅរដ្ឋ West Virginia ក៏បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នកាលពីយប់ថ្ងៃអង្គារនៅក្នុងខោនធី Mineral តាមបណ្តោយព្រំដែនរដ្ឋ Maryland ដែរដោយសារតែខ្យល់ព្យុះខ្លាំង និងភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


