ព័ត៌មានអន្ដរជាតិ
ថៃចេញការព្រមានពីទឹកជំនន់ភ្លាមៗនៅខេត្តភាគខាងជើងនិងខាងត្បូង
យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២៦ខែឧសភានេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានប្រកាសព្រមានអំពីទឹកជំនន់ភ្លាមៗដែលអាចកើតមាននៅក្នុងខេត្តភាគខាងជើងនិងខេត្តភាគខាងត្បូងរបស់ប្រទេសនេះក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ។

ខេត្តដែលទទួលរងគ្រោះទឹកជំនន់នៅភាគខាងជើងទាំងនោះរួមមានខេត្ត Chiang Mai, Chiang Rai, Mae Hong Son និងខេត្ត Tak និងនៅខេត្តភាគខាងត្បូងនៃប្រទេស រួមមាន ខេត្ត Krabi, Phang Nga និងខេត្ត Phuket។
លើសពីនេះក្រសួងធនធានទឹក និងឧតុនិយមថៃ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ដោយប្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យត្រៀមលក្ខណៈសម្រាប់ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងជំនន់ទឹកភ្លៀង។
អាជ្ញាធរថៃណែនាំឲ្យប្រជាពលរដ្ឋចៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ដែលជួបព្យុះផ្គរ រន្ទះ ឬតំបន់ទឹកជំនន់ ប្រុងប្រយ័ត្នពេលបើកបរ និងប្រុងប្រយ័ត្នតំបន់ងាយនឹងបាក់ដី ជាពិសេសក្បែរភ្នំ និងមាត់ទន្លេ។ ចំពោះកសិករត្រូវត្រៀមបង្ការដើម្បីកុំឲ្យខូចខាតដំណាំ បន្លែ បង្ការជាដើម។
ទោះបីស្ថានភាពត្រូវបានរំពឹងថានឹងមានភាពប្រសើរឡើងចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែឧសភាក៏ដោយ ប៉ុន្តែការគំរាមកំហែងពីទឹកជំនន់នៅតែបន្តកើតមាននៅតំបន់ដែលបន្តទទួលភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅភាគខាងជើង និងឦសាន៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


