ព័ត៌មានអន្ដរជាតិ
ភ្នាក់ងារ UN៖ ផ្ទៃដីកសិកម្ម៩៥%នៅហ្គាហ្សាមិនបានប្រើប្រាស់ ដោយសារសង្គ្រាម
យោងតាមការវាយតម្លៃភូមិសាស្ត្ររួមគ្នាដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) និងមជ្ឈមណ្ឌលផ្កាយរណបអង្គការសហប្រជាជាតិ (UNOSAT) ផ្ទៃដីកសិកម្មជាង៩៥ភាគរយនៃតំបន់ហ្គាហ្សាបានក្លាយទៅជាមិនអាចប្រើប្រាស់បានដោយសារតែសង្គ្រាមដែលកំពុងបន្ត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ខែឧសភានេះ។

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញពីស្ថានភាពដ៏អាក្រក់នៃសមត្ថភាពផលិតស្បៀងរបស់ទឹកដីហ្គាហ្សា ដែលជា «ការប្រកាសអាសន្ន» និងការព្រមានអំពីហានិភ័យនៃគ្រោះទុរ្ភិក្សកាន់តែធ្ងន់ធ្ងរ។
ការវាយតម្លៃបានរកឃើញថា ៨០ភាគរយនៃដីដំណាំរបស់ ហ្គាហ្សា ត្រូវបានខូចខាតដោយមានតែ ៦៨៨ ហិកតាស្មើនឹង៤.៦ ភាគរយនៃផ្ទៃដីដាំដុះសរុបដែលអាចដាំដុះបាន។ បន្ថែមពីលើការបំផ្លិចបំផ្លាញដីស្រែចម្ការ ហេដ្ឋារចនាសម្ព័ន្ធកសិកម្មសំខាន់ៗក៏ត្រូវបានបំផ្លាញផងដែរដូចជា ផ្ទះកញ្ចក់ជាង៧០ភាគរយ និងអណ្តូងកសិកម្មជាង ៨០ភាគរយត្រូវបានខូតខាត ឬបំផ្លាញ។
លោកស្រី Beth Bechdol អគ្គនាយករងរបស់ FAO បាននិយាយថា៖«កម្រិតនៃការបំផ្លិចបំផ្លាញនេះ មិនមែនគ្រាន់តែជាការបាត់បង់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ វាគឺជាការដួលរលំនៃប្រព័ន្ធកសិកម្ម និងខ្សែជីវិតប្រជាជន»។
របាយការណ៍នេះបន្ថែមពីលើការព្រមានមុនដែលថា ប្រជាជនទាំងអស់នៅហ្គាហ្សាប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃគ្រោះទុរ្ភិក្សដោយសារជម្លោះអូសបន្លាយ ការផ្លាស់ទីលំនៅរីករាលដាល និងការរាំងខ្ទប់ជំនួយមនុស្សធម៌។ ថ្វីបើមានការប្រកាសនាពេលថ្មីៗនេះ ដោយអាជ្ញាធរអ៊ីស្រាអែល ដើម្បីអនុញ្ញាតឱ្យមានជំនួយទៅកាន់តំបន់ហ្គាហ្សាក៏ដោយ ក៏ភ្នាក់ងារមនុស្សធម៌បានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់មិនគ្រប់គ្រាន់ទេ។

វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរទៅៗ ស្របពេលការវាយប្រហាររបស់អ៊ីស្រាអែលឥតឈប់ឈរដោយកាលពីថ្ងៃចន្ទ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចំលើទីជំរកសាលារៀនមួយនៅក្នុងទីក្រុងហ្គាហ្សា សម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៦នាក់ រួមទាំងកុមារ និងបានបង្កជាភ្លើងឆេះដ៏ធំមួយ។
យោងតាមមន្ត្រីសុខាភិបាលហ្គាហ្សា មនុស្សជាង ៥០នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់ហ្គាហ្សានៅថ្ងៃចន្ទតែមួយ ដោយសារតែប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។
ដោយសារសង្រ្គាមនៅតែបន្ត ហើយប្រព័ន្ធស្បៀងអាហារបានដួលរលំ ហ្គាហ្សាកាន់តែខិតទៅជិតភាពអត់ឃ្លានធ្ងន់ធ្ងរ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការជំនួយកំពុងជំរុញឱ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីជួយសម្រួលដល់ការចូលប្រើប្រាស់មនុស្សធម៌ និងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរយៈពេលវែង មុនពេលស្ថានភាពកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


