Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដនៅថៃធ្លាក់ចុះ ថ្ងៃនេះរកឃើញត្រឹម៣៩ករណី

បានផុស

នៅ

នៅថ្ងៃចន្ទនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីត្រឹម៣៩ករណីប៉ុណ្ណោះ ខណៈក្នុងនោះមាន១១នាក់ជាករណីនាំចូល។

This image has an empty alt attribute; its file name is thumbs_b_c_457cc4edf721bcc5d274918f69346915.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមករណីថ្មីទាំងអស់ មានមនុស្ស១៦នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។

បាងកកមាន៩ករណី, Samut Sakhon ៥ករណី, Kalasin ១ករណីនិង Maha Sarakham ១ករណី។

This image has an empty alt attribute; its file name is 1583913730lsyt1-000-1pq0gl.jpg

ទន្ទឹមនោះ ការធ្វើតេស្តសកម្មបានរកឃើញចំនួន១២ករណី ដែលក្នុងនោះមាន៦ករណីនៅបាងកក, ៥ករណីនៅ Samut Sakhon និង១ករណីនៅ Ratchaburi។ 

ចំពោះករណីនាំចូលទាំង១១ករណីរួមមាន ជនជាតិថៃចំនួន៦នាក់ ឥណ្ឌា៣នាក់ រុស្ស៊ីម្នាក់ និងអាល្លឺម៉ង់ម្នាក់។

This image has an empty alt attribute; its file name is empty-bangkok-1024x563.jpg

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៧៤នាក់បានជាសះស្បើយ។

គិតត្រឹមថ្ងៃចន្ទនេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,៧៧៣ករណី។ មនុស្សចំនួន ២៧,៣១៣នាក់បានជាសះស្បើយ ហើយអ្នកស្លាប់មាន៩៤នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដថ្មី៨០ករណី និងមានអ្នកស្លាប់ម្នាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម