ព័ត៌មានអន្ដរជាតិ
ថៃ បន្តរកឃើញអ្នកឆ្លងកូវីដថ្មី៨០ករណី និងមានអ្នកស្លាប់ម្នាក់ទៀត
នៅថ្ងៃសៅរ៍នេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន៨០ករណី និងមានអ្នកស្លាប់ម្នាក់។
បុរសអាយុ៤៥ឆ្នាំ នៅខេត្ត Nakhon Pathom ដែលមានជំងឺទឹកនោមផ្អែម បានក្លាយជាអ្នកស្លាប់ទី៩៣ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង។

ចំពោះករណីនាំចូលមាន៧ករណី រួមមានជនជាតិថៃចំនួន២នាក់ និងជនបរទេស៥នាក់។
ជនជាតិថៃទាំង២នាក់គឺមកពីប្រទេសអាល្លឺម៉ង់និងបារ៉ែន។ ជនបរទេសគឺជនជាតិឥណ្ឌា៣នាក់ និងអាហ្វ្រិកខាងត្បូង២នាក់ ដែលអ្នកទាំងអស់សុទ្ធតែមកពីប្រទេសកំណើតរបស់ពួកគេ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៨៦នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,៦៥៧ករណី។ មនុស្សចំនួន ២៧,១៣៦នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់៩៣នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ កូវីដនៅតែបន្តកើនឡើងក្នុងប្រទេសថៃ ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីរហូតដល់ ១៣៤ករណី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


