Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កើតបាតុភូត ព្យុះប្រមោយដំរីដ៏កម្រ 

បានផុស

នៅ

ព្យុះប្រមោយដំរីដ៏កម្រមួយបានបង្ហាញវត្តមាននៅក្បែរកោះ Khai Nok និង Khai Nai ដែលជាព្រំប្រទល់រវាងខេត្ត Phuket និង Phang Nga នៃប្រទេសថៃ ដោយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់មន្ត្រីមូលដ្ឋានចេញការព្រមានឲ្យទេសចរនិងអ្នកនេសាទ ត្រូវប្រយ័ត្នខ្លួន។

ព្យុះប្រមោយដំរីនៅប្រទេសថៃ (រូបថត៖ Amarin TV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Thaiger, បាតុភូតធម្មជាតិនេះកើតឡើងនៅព្រឹកថ្ងៃសុក្រទី៣០ខែឧសភាឆ្នាំ២០២៥ ដោយព្យុះវាយប្រហាររយៈពេល១០ទៅ១៥នាទី ជាមួយនឹងកម្លាំងដ៏ខ្លាំងលើផ្ទៃសមុទ្រ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីការខូចខាតឬមនុស្សរងរបួសអ្វីទេ ប៉ុន្តែអាជ្ញាធរបានចេញការព្រមានឲ្យគ្រប់គ្នាត្រូវប្រយ័ត្នខ្លួនជានិច្ច ព្រោះអាចមានលទ្ធភាពដែលព្យុះនេះនឹងកើតឡើងជាបន្តទៀត នាពេលខាងមុខ។

ដូច្នេះហើយ មន្ត្រីពាក់ព័ន្ធ បានសេចក្តីសេចក្តីណែនាំនិងអំពាវនាវឲ្យទេសចរឬអ្នកចេញទូក ត្រូវតាមដានព័ត៌មានអាកាសធាតុ និងកុំធ្វើដំណើរតាមផ្លូវទឹកឲ្យសោះ បើមើលទៅមេឃមិនស្រួល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាងកក ប្រឈមគ្រោះទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៧ នាទីutes មុន

​Angelababy ត្រូវអ្នក​​គ្រប់​គ្រង​ស្តីបន្ទោស​​តាម​​ផ្លូវ ខណៈអាជីពក៏ពិបាកស្រោចស្រង់មកវិញដែរ​

ជីវិតកម្សាន្ដ៩ នាទីutes មុន

បងប្រុស Jisoo រងការចោទប្រកាន់ថា លួចថតវីដេអូសិចជាមួយស្រ្តីម្នាក់

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

វៀតណាមបង្ហាញក្តី​បារម្ភរឿងសារធាតុគីមីប្រើ​បណ្តុះ​សណ្តែក​ដែល​បណ្តាល​ឲ្យ​ពុល និង​ខូច​សួត

ព័ត៌មានជាតិ១២ នាទីutes មុន

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម សម្រេចវឌ្ឍនភាព ៥៥,៧៩%

ជីវិតកម្សាន្ដ២០ នាទីutes មុន

ត្រឹមកន្លះឆ្នាំ រាជិនីសម្រស់៣ប្រទេសផ្សេងគ្នា បោះ​បង់​មកុដ MGI ខណៈអ្នកខ្លះផ្ទុះរឿងស្រូវផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម