ព័ត៌មានអន្ដរជាតិ
ត្រឹមមួយថ្ងៃ ជនជាតិប៉ាឡេស្ទីនស្លាប់ជាង ៧០នាក់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ខែមិថុនា ការវាយប្រហារតាមអាកាស និងជើងគោករបស់កងកម្លាំងអ៊ីស្រាអែលបានឆក់យកជីវិតជនជាតិប៉ាឡេស្ទីនជាង ៧០នាក់នៅទូទាំងតំបន់ហ្គាហ្សាក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ចំពេលមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។

ក្នុងចំណោមជនរងគ្រោះមានក្មេងអាយុ១២ឆ្នាំត្រូវបានសម្លាប់ពេលកំពុងស្វែងរកជំនួយនៅជិតច្រករបៀង Netzarim ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ មនុស្សជាង២០០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារសំដៅទៅលើជនស៊ីវិលដែលប្រមូលផ្តុំជុំវិញកន្លែងផ្តល់ជំនួយដំណើរការដោយមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF)។
កន្លែងចែកចាយជំនួយទាំងនេះ ដែលមានការគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានរងការថ្កោលទោសថាជា «អន្ទាក់មរណៈ» ដោយអាជ្ញាធរតំបន់ហ្គាហ្សា ដោយបានចោទប្រកាន់អ៊ីស្រាអែលថាបានប្រើប្រាស់ជំនួយជានុយក្នុងការវាយឆ្មក់ដ៏សាហាវ។ ចាប់តាំងពី GHF បានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី២៧ខែឧសភា មនុស្សជាង១៥០នាក់ត្រូវបានសម្លាប់ និងជិត១ ៥០០នាក់បានរងរបួស។

អ៊ីស្រាអែលក៏បានវាយប្រហារតំបន់ផ្សេងទៀត រួមទាំង«តំបន់សុវត្ថិភាព» នៅ al-Mawasi និងជុំរុំភៀសខ្លួននៅទីក្រុង Khan Younis ដោយបានសម្លាប់ជនស៊ីវិលអស់ជាច្រើននាក់។ ជាមួយគ្នានេះ អង្គការសុខភាពពិភពលោកបានរាយការណ៍ពីការបិទមន្ទីរពេទ្យ al-Amal ដោយសារតែអរិភាព ដោយបន្សល់ទុកតែកន្លែង ICU ប្រតិបត្តិការនៅក្នុងតំបន់ប៉ុណ្ណោះ។ លើសពីនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិក៏បានព្រមានអំពីទុរ្ភិក្ស និងរាយការណ៍អំពីកុមាររាប់ពាន់នាក់ដែលខ្វះអាហារូបត្ថម្ភអាយុក្រោម៥ឆ្នាំ។
ចំណែកនៅតំបន់ West Bank ដែលកាន់កាប់ដោយទាហានអ៊ីស្រាអែល បានបង្កើនការវាយឆ្មក់ដោយសម្លាប់បងប្អូនពីរនាក់នៅ Nablus និងរបួសជាង៨៥នាក់។ ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យក៏ត្រូវបានគេកំណត់គោលដៅផងដែរ ដោយមានមនុស្សស្លាប់ជាច្រើននាក់ ខណៈកំពុងបំពេញមុខងារមនុស្សធម៌។
នៅពេលនេះ ស្ថានការណ៍នៅហ្គាហ្សាបន្តកាន់តែយ៉ាប់យ៉ឺន ដោយសារការឡោមព័ទ្ធកាន់តែតឹងរ៉ឹង ជំនួយនៅតែរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរ ហើយហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តក៏ជិតដួលរលំថែមទៀត៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


