Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន គំរាមសងសឹកអ៊ុយក្រែន យ៉ាងចាស់ដៃបំផុត

បានផុស

នៅ

ស្របពេលអ៊ុយក្រែន បង្កើនការវាយប្រហារដោយដ្រូនកាន់តែសាហាវទៅៗ លើរុស្ស៊ី ជាពិសេសកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធថាមពល និងជនស៊ីវិលក្នុងទីក្រុងមូស្គូនោះ, ប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានគំរាមខ្លាំងៗថា នឹងសងសឹកវិញ យ៉ាងចាស់ដៃបំផុត។

លោក ពូទីន (រូប៖ Reuters)

សារព័ត៌មាន RT បានដកស្រ់សម្តីលោកពូទីន ដែលថ្លែងក្នុងវេទិកា «All for Victory!» នៅទីក្រុងមូស្គូ ថា បើទឹកដីរុស្ស៊ី ត្រូវគេវាយប្រហារបែបណា រុស្ស៊ីនឹងឆ្លើយតបបែបនោះវិញ ប៉ុន្តែខ្លាំងជាងរាប់ដងឯណោះ។ សត្រូវនឹងដឹងខ្លួន ហើយថ្ងៃមុខ ពួកគេនឹងដឹង កាន់តែច្បាស់តែម្តង។

ស្របពេលជាមួយគ្នានោះ លោកប្រកាសថា កងទ័ពរុស្ស៊ី នៅតែរុលទៅមុខជានិច្ច ហើយគ្មានអ្វីត្រូវសង្ស័យឡើយ រុស្ស៊ី នឹងទទួលជ័យជម្នះយ៉ាងធំធេង។

ការព្រមានរបស់លោកពូទីន កើតឡើងបន្ទាប់ពីក្នុងរយៈពេលប៉ុន្មានខែមកនេះ អ៊ុយក្រែន បានបង្កើនយុទ្ធនាការប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយរបស់ខ្លួនយ៉ាងខ្លាំងក្លា វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី កម្ទេចបណ្តាញថាមពល។

លោក ពូទីន (រូប៖ Reuters)

ជាក់ស្តែង ទីក្រុងកៀវ បានកំណត់គោលដៅវាយប្រហារលើរោងចក្រចម្រាញ់ប្រេង, ដេប៉ូប្រេងឥន្ធនៈ, កប៉ាល់ដឹកជញ្ជូនតាមសមុទ្រ និងមជ្ឈមណ្ឌលទីប្រជុំជននានា ដោយហោះចូលទៅផ្នែកខាងក្រោយនៃខ្សែត្រៀមជួរមុខ ចម្ងាយចាប់ពី ១ ០០០ ទៅ ១ ៥០០ គីឡូម៉ែត្រ។

ពាក់ព័ន្ធរឿងនេះ លោកពូទីន ទទួលស្គាល់ថា សកម្មភាពរបស់អ៊ុយក្រែន ពិតជាបង្កឲ្យមានបញ្ហាមួយចំនួន ជុំវិញផលិតផលប្រេងកាត នៅក្នុងប្រទេសរុស្ស៊ីមែន។

យ៉ាងណា លោកអះអាងថា រុស្ស៊ី នៅតែមានសមត្ថភាពឈរជើងយ៉ាងនឹង ហើយដោះស្រាយបាន រាល់ស្ថានការណ៍៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម