ព័ត៌មានអន្ដរជាតិ
ថៃ ទទួលស្គាល់ថា ទាហានដែលខ្លួនសង្ស័យជាជនជាតិរុស្ស៊ី គឺពិតជាកីឡាករបាល់ទះកម្ពុជាមែន តែនឹងស៊ើបបន្ត
ក្រោយចោទប្រកាន់យ៉ាងហួសចិត្តថា ទាហានស៊ីឈ្នួលរុស្ស៊ីមកជួយប្រយុទ្ធកម្ពុជាក្នុងជម្លោះព្រំដែននោះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ Nattaphon Narkphanit ចេញមុខបញ្ជាក់ថា ខ្លួនគ្មានព័ស្តុតាទេ ប៉ុន្តែនឹងបើកការស៊ើបអង្កេតជាបន្ត។

ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធទី៣០ខែកក្កដាឆ្នាំ២០២៥ លោក Nattaphon បានលើកឡើងពីលទ្ធផលនៃការស៊ើបអង្កេតបឋម ដែលបញ្ជាក់ថា រូបភាពទាហានកម្ពុជាដែលគេចែកចាយលើបណ្តាញសង្គមគឺជាកីឡាករបាល់ទះមែន ប៉ុន្តែមានការភាន់ច្រឡំថាជាជនបរទេសដោយសារមុខមាត់ស្រដៀងសាសន៍ដទៃ។
ដើម្បីឲ្យអស់ចម្ងល់ កម្ពុជាបានបកស្រាយយ៉ាងច្បាស់ឲ្យថៃឈប់ល្ងង់ថា ទាហានដែលថៃសង្ស័យនោះ គឺជាកីឡាករបាល់ទះកម្ពុជាឈ្មោះ ឈាង ជីវែង។ រូបគេស្ថិតក្នុងអង្គរក្ស ២ នាក់ ដែលមានកាយសម្បទាខ្ពស់ ធំ និងសម្បុរស ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងថៃចាប់អារម្មណ៍ និងចោទថាជាទាហានរុស្ស៊ីមកជួយកម្ពុជាទៅវិញ។
កីឡាករ ឈាង ជីវែង ដែលធ្លាប់ជាប់ជម្រើសជាតិកម្ពុជា បានឈ្នះជើងឯកលីគបាល់ទះកំពូលកម្ពុជា «តេជោលីគ» ពីរលើកជាប់គ្នាជាមួយក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស នៅឆ្នាំ ២០២៤ និង ២០២៥។ កីឡាករមានការងារជាអង្គរក្សនៅបញ្ជាការដ្ឋានអង្គរក្សដែលទៅណា មកណាដែលតែងតែទៅជាមួយ លោក នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស។
កាលពីដើម ឆ្នាំ២០២៤ កីឡាករ ឈាង ជីវែង បានរបួសក្រឡាច់ក-ជើងស្ដាំដ៏រន្ធត់មួយនៅអំឡុងពេលរូបគេកំពុងបង្ហាញសមត្ថភាពយ៉ាងល្អក្នុងជំនួបក្លឹបបញ្ជាការដ្ឋានអង្គរក្ស ជាមួយក្លឹបបាល់ទះក្រសួងមហាផ្ទៃ ដណ្ដើមពានរង្វាន់តេជោលីគឆ្នាំ២០២៤។ របួសនោះបានធ្វើឲ្យរូបគេឃ្លាតឆ្ងាយពីទីលានបាល់ទះ និងព្យាបាលច្រើនខែ ប៉ុន្តែឈានចូលតេជោលីគ ឆ្នាំ ២០២៥ រូបគេបានជាសះស្បើយ និងអាចលេងកម្រិតអាជីពវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បណ្តាញទំនាក់ទំនងសង្គមថៃ ចោទ កីឡាករបាល់ទះ ឈាង ជីវែង ជាទាហានរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


