Connect with us

ព័ត៌មានអន្ដរជាតិ

លោកពូទីនចុះហត្ថលេខាលើច្បាប់មួយអនុញ្ញាតឲ្យលោកដឹកនាំដល់ឆ្នាំ២០៣៦

បានផុស

នៅ

លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន​ បាន​ចុះ​ហត្ថលេខាលើ​ច្បាប់​មួយ​ដែល​អាច​ឲ្យ​លោក​កាន់​តំណែង​នៅ​វិមានក្រឹម​​ឡាំង​រហូត​ដល់​ឆ្នាំ​២០៣៦។ នេះ​បើ​តាម​រដ្ឋាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ។

លោកប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​លោក​បន្ត​កាន់​តំណែង​ប្រធានាធិបតី​ពីរ​អាណត្តិ​ទៀត​ដែល​ក្នុង​មួយ​អាណត្តិ​មាន​រយៈ​ពេល​៦​​ឆ្នាំ​ ខណៈ​អាណត្តិ​បច្ចុប្បន្ន​ត្រូវ​ចប់​នៅ​ចុង​ឆ្នាំ​២០២៤។ ច្បាប់​នេះ​​​ធ្វើ​តាម​ការ​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ​កាល​ពី​ឆ្នាំ​មុន។

ការ​ផ្លាស់​ប្តូរ​ទាំង​នោះ​ត្រូវ​បាន​គាំទ្រ​តាម​រយៈ​ការ​​បោះ​ឆ្នោត​​​សាធារណៈ​មួយ​កាល​ពី​​រដូវ​ក្តៅ​​ឆ្នាំ​មុន​ និង​អាច​អនុញ្ញាត​ឲ្យ​លោក ពូទីន អាយុ​​៦៨​ឆ្នាំ​​កាន់​អំណាច​រហូត​ដល់​អាយុ​៨៣​ឆ្នាំ។

បច្ចុប្បន្ន​ លោក​​កំពុង​កាន់​​​តំណែង​ប្រធានាធិបតី​ពីរ​អាណត្តិ​​​ជាប់​គ្នា​ និង​​​ជា​អាណត្តិ​ទី​៤​​​​របស់​លោក។​ ប្រសិន​បើ​លោក​អាច​កាន់​តំណែង​បាន​២​អាណត្តិ​តាម​ច្បាប់​ថ្មី​ទៀត​នោះ​មាន​​ន័យ​ថា លោក​នឹង​កាន់​តំណែង​ប្រធានាធិបតី​រុស្ស៊ី​៦​អាណត្តិ។

កំណែ​ទម្រង់​ដែល​អ្នក​រិះគន់​ថា​ជា​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញត្រូវ​បាន​វិចខ្ចប់​ជា​មួយ​នឹង​វិសោធនកម្ម​ផ្សេង​ៗ​​ដែល​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ប្រមូល​ផ្តុំ​ការ​គាំទ្រ​កាន់​តែ​មាន​ប្រជាប្រិយភាព​ដូច​ជា​​ជំរុញ​ការ​ការពារ​ប្រាក់​សោធន​ជា​ដើម។

ច្បាប់​ដែល​​ត្រូវ​បានចុះ​ហត្ថលេខា​ដោយ​លោក​ ពូទីន បាន​កំណត់​អាណត្តិ​ប្រធានាធិបតីនា​ពេល​អនាគត​ត្រឹម​តែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ ប៉ុន្តែ​បាន​កំណត់​ចំនួន​អាណត្តិ​របស់​លោក​ឡើង​វិញ។

ច្បាប់​នេះ​ក៏​មិន​អនុញ្ញាត​ឲ្យ​​ប្រជា​ពលរដ្ឋ​​ម្នាក់​ដែល​​មាន​សញ្ជាតិ​បរទេសកាន់​តំណែង​ប្រធានាធិបតី​បាន​ឡើយ៕

អាន​បន្ថែម​ព័ត៌មាន​អន្តរជាតិ​ជា​ច្រើន សូម​ចុចទីនេះព័ត៌មាន​អន្តរជាតិ​សំបូរ​បែប

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

F-16 របស់ថៃ ត្រូវកងទ័ពខ្មែរបាញ់ធ្លាក់មួយគ្រឿងហើយ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជាថ្កោលទោសអំពើឈ្លានពានដោយទ័ពថៃ និងទទូចអន្តរជាតិថ្កោលទោសទង្វើខុសច្បាប់របស់ថៃលើកម្ពុជាបែបនេះ

ព័ត៌មានជាតិ៣៥ នាទីutes មុន

ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

បាញ់កម្ពុជាមុនហើយ ស្រាប់តែថៃប្រកាសបិទសាលារៀនតាមព្រំដែនទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម