ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងចិន ពិភាក្សាគ្នាអំពីសង្គ្រាមអ៊ុយក្រែន និងទំនាក់ទំនងជាមួយអាមេរិក
កាលពីថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបជាមួយសមភាគីចិន លោក Wang Yi សម្រាប់ការពិភាក្សាអំពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ សង្គ្រាមនៅអ៊ុយក្រែន និងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ កិច្ចពិភាក្សារបស់រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្តោតលើការបង្កើនសកម្មភាពរួម និងការសម្របសម្រួលនៅទូទាំងវេទិកាអន្តរជាតិជាច្រើន ដូចជា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, អង្គការសហប្រតិបត្តិការសៀងហៃ (SCO), ក្រុមប្រទេស BRICS, ក្រុមប្រទេស G20 និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ លោក Lavrov និងលោក Yi បានសង្កត់ធ្ងន់លើភាពជាដៃគូ«គ្មានដែនកំណត់» របស់ពួកគេ ដែលត្រូវបានធ្វើឡើងជាផ្លូវការនៅក្នុងខែកុម្ភៈឆ្នាំ២០២២ មុនការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយបានសន្យាបន្តកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះបន្ថែមទៀត ចំពេលមានភាពតានតឹងជាសកល។
ប្រទេសចិនបានអះអាងថា ខ្លួនស្វាគមន៍ចំពោះការពង្រឹងសម្ព័ន្ធភាពជាមួយរុស្ស៊ី ដោយពណ៌នាកិច្ចប្រជុំនេះថាជាមធ្យោបាយមួយ ដើម្បីជំរុញការអភិវឌ្ឍ និងរួមគ្នាប្រឈមមុខនឹងបញ្ហាប្រឈមជាសាកល ខណៈពិភពលោកកំពុងមានភាពច្របូកច្របល់ និងការផ្លាស់ប្តូរ។
ក្រៅពីបញ្ហានៅអ៊ុយក្រែន រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើតំបន់រសើបភូមិសាស្ត្រនយោបាយផ្សេងទៀតដូចជា ឧបទ្វីបកូរ៉េ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។
សូមជម្រាបថា កន្លងមក អាមេរិកតែងចាត់ទុកចិនជាគូប្រជែងដ៏ធំបំផុត ហើយរុស្ស៊ីជាការគំរាមកំហែងថ្នាក់ជាតិធំបំផុតរបស់ខ្លួន៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


