Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំកូរ៉េខាងជើង ផ្តល់រង្វាន់ដល់ទាហានដែលជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កាលពីថ្ងៃទី២១ខែសីហាបានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានការគោរពកោតសសើរនិងផ្តល់រង្វាន់ជាសាធារណៈដល់ទាហានដែលបានប្រយុទ្ធជាមួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

មេដឹកនាំកូរ៉េខាងជើងផ្តល់ងារជា «វីរៈបុរសនៃសាធារណរដ្ឋ» ដល់សមាជិកកងទ័ពដែលត្រូវបានពង្រាយក្នុងសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែន។ (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីមួយដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ លោក Kim បានសរសើរកងទ័ពក្រៅប្រទេស «ជាវីរបុរសដ៏អស្ចារ្យ» ដោយនិយាយថា ការប្រយុទ្ធរបស់ពួកគេបានបង្ហាញពីភាពរឹងមាំ និងភាពស្មោះត្រង់របស់កងទ័ពកូរ៉េខាងជើង។

ពិធី​នេះ​រួម​មាន​ការ​ដាក់​កម្រងផ្កា​នៅ​ជញ្ជាំង​រំលឹក​វិញ្ញាណក្ខន្ធ​ទាហាន​ដែល​បាន​បាត់បង់ជីវិត ការ​ប្រគុំ​តន្ត្រី​សម្រាប់​ទាហាន​វិល​ត្រឡប់​មក​វិញ និង​ពិធី​ជប់លៀង​ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​គ្រួសារ​អ្នក​ស្លាប់។ នេះ​ជា​ព្រឹត្តិការណ៍​ចុងក្រោយ​បង្អស់​ក្នុង​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់​ដែល​ផ្តល់​កិត្តិយស​ដល់​ទាហាន​កូរ៉េខាងជើង​ដែល​បាន​ដាក់ពង្រាយ​ដើម្បី​គាំទ្រ​រុស្ស៊ី។ មួយថ្ងៃមុននេះ លោក គីម ក៏បានជួបជាមួយកងទ័ពដែលឈរជើងនៅក្រៅប្រទេស និងផ្តល់កិត្តិយសដល់ទាហានកូរ៉េខាងជើងដែលបានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន។

(រូបភាព៖ KCNA)

ចារកម្មកូរ៉េខាងត្បូងប៉ាន់ប្រមាណថា ទាហានកូរ៉េខាងជើងប្រហែល ១៥,០០០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ហើយយ៉ាងហោចណាស់ ៦០០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធ។ ការ​ទទួល​ស្គាល់​កង​កម្លាំង​ទាំង​នេះ​គូស​បញ្ជាក់​ពីទំនាក់ទំនងកាន់​តែ​ស៊ីជម្រៅ​របស់​ក្រុង​ព្យុងយ៉ាង​ជាមួយ​នឹង​ក្រុង​មូស្គូ​ចំពេល​មាន​ជម្លោះ​កំពុង​បន្ត៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម