Connect with us

ព័ត៌មានអន្ដរជាតិ

ដាណឺម៉ាក ប្រកាសទិញអាវុធរយៈចម្ងាយឆ្ងាយលើកដំបូង ព្រោះតែរុស្ស៊ីគំរាមកំហែងខ្លាំង

បានផុស

នៅ

ជាលើកដំបូងហើយដែលប្រទេសដាណឺម៉ាកសម្រេចចិត្តទិញអាវុធបាញ់បានរយៈចម្ងាយឆ្ងាយ ព្រោះតែមើលឃើញថា ស្ថានការណ៍កាន់តែមិនស្រួល ចំពេលរុស្ស៊ី គំរាមកំហែងខ្លាំងឡើងៗ។

(រូបថត៖ APMIR INFORM)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Al Jazeera, លោកស្រីនាយករដ្ឋមន្ត្រី Mette Frederiksen បានថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥ថា ដ្បិតតែរុស្ស៊ីមិនទាន់បង្កការគំរាមកំហែងអំពីគ្រោះថ្នាក់ធំក្នុងពេលឆាប់ៗក៏ដោយ ប៉ុន្តែនៅប៉ុន្មានឆ្នាំខាងមុខ វានឹងអាចកើតឡើង។ អាវុធទាំងនេះដែលជាកម្លាំងការពារ គឺនឹងអាចបាញ់ចំគោលដៅនៅរយៈចម្ងាយឆ្ងាយ បញ្ឈប់ការគំរាមពីមីស៊ីលរបស់សត្រូវ។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីដាណឺម៉ាកបើកខ្ទង់ចំណាយទិញអាវុធអស់ច្រើនបំផុតមិនធ្លាប់មាន ពោលទីក្រុងកូប៉ិនហាក បានទិញប្រព័ន្ធការពារដែនអាកាសផលិតដោយអឺរ៉ុប ដែលមានតម្លៃសរុប ៩.២ ពាន់លានដុល្លារអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវគ្មានរបាយការណ៍ជាក់លាក់ឡើយថា ដាណឺម៉ាកនឹងចំណាយប៉ុន្មានលើការទិញអាវុធរយៈចម្ងាយឆ្ងាយនេះ។

នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen (រូបថត៖ Reuters)

ការប្រកាសនេះទៀតសោត កើតឡើងចំពេលស្ថានការណ៍ភូមិសាស្រ្តនយោបាយអឺរ៉ុបកំពុងឡើងកម្តៅ ជាពិសេសការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ី កាន់តែខ្លាំងឡើងៗ។

រុស្ស៊ីនិងបេឡារុស ទើបតែបញ្ចប់សមយុទ្ធ Zapad 2025 ប៉ុណ្ណោះ ដោយក្នុងនោះ សម្ព័ន្ធមិត្តទាំងពីរបានសាកល្បងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដូចជាអាវុធនុយក្លេអ៊ែរតូចៗ ដែលរចនាឡើងសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយកងកម្លាំងសត្រូវ។

មិនត្រឹមប៉ុណ្ណឹង រុស្ស៊ីនិងបេឡារុស ថែមទាំងដាក់តាំងបង្ហាញមីស៊ីលលឿនជាងសំឡេង Oreshnik ដែលជាអាវុធដ៏មានអានុភាពធ្វើដំណើរបានយ៉ាងលឿនបំផុត និងធ្លាប់ត្រូវបានប្រើប្រាស់ពីមុនក្នុងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

សមយុទ្ធនេះត្រូវបានលោកខាងលិចមើលឃើញថា ជាការបង្ហាញសាច់ដុំយោធានិងគោលបំណង សម្លុតប្រទេសដទៃ និងបង្កើនហានិភ័យការលុកលុយអ្នកជិតខាងខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ដាណឺម៉ាក ចាប់អនុវត្តច្បាប់ កែនទ័ពនារី ចំពេលមានក្តីបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម