ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ដាក់ក្ដីរំពឹងលើឯកអគ្គរាជទូតដាណឺម៉ាក ថា នឹងធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ដាណឺម៉ាកកាន់រីកចម្រើន
សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានទទួលជួបជលោក Danny Annan ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំកម្ពុជា ដោយក្នុងជំនួបនោះ សម្ដេចតេជោបានបង្ហាញនូវក្ដីរំពឹងថា ក្នុងអាណត្តិបេសកកម្មរបស់លោក Danny Annan នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា និងដាណឺម៉ាក កាន់តែមានភាពរីកចម្រើន។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកន្លងមក ដែលកម្ពុជា-ដាណឺម៉ាក មានភាពល្អប្រសើរ។ ខណៈនៅឆ្នាំក្រោយ គឺជាខួប៦០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ សម្ដេចតេជោសង្ឃឹមដា នឹងមានការរៀបចំកម្មវិធីនានាដើម្បីអបអរសាទរខួប៦០ឆ្នាំដែលនឹងឈានមកដល់នៅឆ្នាំក្រោយនេះ។ នេះបើតាមការថ្លែងឱ្យដឹងដោយអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ក្រោយជំនួបត្រូវបានបញ្ចប់។
ឆ្លើយតបនឹងការលើកឡើងរបស់សម្ដេចតេជោ លោកឯកអគ្គរាជទូតដាណឺម៉ាក បានបញ្ជាក់ថា ក្នុងការបំពេញបេសកកម្មនៅកម្ពុជា លោកបានប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាកឱ្យកាន់តែរីកចម្រើនទាំងក្នុងក្របខណ្ឌនៃការទូតនយោបាយ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

តាមការឱ្យដឹងដោយលោក ជា ធីរិទ្ធ សម្ដេចតេជោ ហ៊ុន សែន និងលោក Danny Annan សុទ្ធតែបានសម្លឹងឃើញដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាវិស័យដែលត្រូវពង្រឹងបន្ថែមទៀត។ សម្ដេចតេជោ លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ា គឺនៅមានសក្តានុពលច្រើនទៀត ដោយសម្ដេច ជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តធ្វើការជាមួយគ្នា ជាពិសេសលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចតែម្ដង។
សម្ដេចតេជោ បញ្ជាក់ថា ភាគីទាំងពីរត្រូវធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាកកាន់តែល្អបន្ថែមទៀត ជាពិសេសទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺឱ្យមានការកើនឡើងហើយស្របទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនយោបាយការទូតរវាងប្រទេសទាំងពីរដែលមានជាមួយគ្នា។

ក្រៅពីជជែកពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម សម្ដេចតេជោ ក៏បានចែករំលែកអំពីស្ថានការណ៍អន្តរជាតិមួយចំនួនដែលកើតមានឡើងនៅពេលបច្ចុប្បន្ន រួមទាំងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃផងដែរ។ សម្ដេចតេជោ បញ្ជាក់ទៅកាន់ឯកអគ្គរាជទូតដាណឺម៉ាក ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងគាំទ្រចំពោះការរក្សានូវជំហរនៃការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហា និងការចរចាដោយសន្តិវិធី។
ជុំវិញបញ្ហាព្រំដែននេះ លោកឯកអគ្គរាជទូតដាណឺម៉ាក បានបង្ហាញការពេញចិត្តចំពោះជំហររបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


