ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក ផ្ដាំអាមេរិកកុំឆ្លងដល់ «បន្ទាត់ក្រហម» Greenland ទោះមានសិទ្ធិក៏ដោយ
នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen បានប្រកាសកាលពីថ្ងៃទី២២ ខែមករាថា លោកស្រីត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីសន្តិសុខនៅក្នុងតំបន់អាកទិកជាមួយអាមេរិក និងសម្ព័ន្ធមិត្តណាតូ ប៉ុន្តែមាន «ខ្សែបន្ទាត់ក្រហម» ដែលមិនអនុញ្ញាតឲ្យភាគីណាមួយឆ្លងកាត់ដាច់ខាត បន្ទាប់ពីលោកត្រាំអះអាងមានសិទ្ធិចូលប្រើប្រាស់ទាំងស្រុងទៅកាន់ទឹកដីនេះក្រោមក្របខ័ណ្ឌដែលបានព្រមព្រៀងជាមួយណាតូ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលបន្ទាន់របស់សហភាពអឺរ៉ុប (EU) លោកស្រី Frederiksen បាននិយាយថា សមាជិកណាតូស្ទើរតែទាំងអស់បានយល់ព្រមដាក់ពង្រាយកងទ័ព ដើម្បីធានាសន្តិសុខនៅក្នុងតំបន់អាកទិក រួមទាំង Greenland ផងដែរ។ ជាការពិតណាស់ យើងអាចពិភាក្សាជាមួយអាមេរិកអំពីរបៀបពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់នេះ ដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងការពារជាតិរវាងទីក្រុង Copenhagen និងទីក្រុងវ៉ាស៊ីនតោនបានចូលជាធរមានតាំងពីឆ្នាំ ១៩៥១។
ពីទស្សនៈផ្លូវច្បាប់អន្តរជាតិ Greenland បច្ចុប្បន្នគឺជាទឹកដីស្វយ័តដែលជាកម្មសិទ្ធិរបស់ព្រះរាជាណាចក្រដាណឺម៉ាក។ ដូច្នេះ លោកស្រី Frederiksen ចាត់ទុកការការពារកោះថា ជាការការពារអធិបតេយ្យភាពជាតិ និងជាខ្សែបន្ទាត់ក្រហម ដែលមិនអាចចរចាបានក្នុងក្របខ័ណ្ឌសហប្រតិបត្តិការណាមួយឡើយ។
លោកស្រីក៏បានអំពាវនាវដល់សម្ព័ន្ធមិត្តសហភាពអឺរ៉ុបឲ្យរួបរួមគ្នា ដោយលើកឡើង «នៅពេលដែលអឺរ៉ុបមិនត្រូវបានបែងចែក នៅពេលដែលយើងឈរជាមួយគ្នា និងបង្ហាញពីភាពច្បាស់លាស់ និងភាពរឹងមាំក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារខ្លួនយើង លទ្ធផលនឹងបង្ហាញឲ្យឃើញដោយខ្លួនឯង»។
ដោយឡែក នាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅរដ្ឋធានី Nuuk ថា ខ្លួននៅតែមិនទាន់ដឹងច្បាស់អំពីទិដ្ឋភាពជាច្រើននៃកិច្ចព្រមព្រៀង ដែលសម្រេចបានមួយថ្ងៃមុននេះ ក្នុងអំឡុងពេលចរចារវាងលោកត្រាំ និងលោក Mark Rutte ឡើយ។ ដូច្នេះ លោកគ្រាន់តែត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាភាពជាដៃគូកាន់តែប្រសើរឡើងជាដើម។ ប៉ុន្តែក៏មិនភ្លេចអះអាងថា «អធិបតេយ្យភាពគឺជាខ្សែបន្ទាត់ក្រហម» ។
កាលពីថ្ងៃព្រហស្បតិ៍ លោកត្រាំបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Fox Business Network នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ប្រទេសស្វីសថា ក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគតដែលពាក់ព័ន្ធនឹង Greenland និងតំបន់អាកទិកដ៏ធំទូលាយនឹងផ្តល់ឲ្យសហរដ្ឋអាមេរិកនូវ «សិទ្ធិចូលប្រើប្រាស់ទាំងស្រុង គ្មានទីបញ្ចប់ គ្មានដែនកំណត់ពេលវេលាឡើយ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ទីក្រុងប៉េកាំង ប្រឆាំងកិច្ចព្រមព្រៀង Greenland រវាងអាមេរិក និងណាតូ ដែលប្រើចិនជាលេស «អាត្មានិយម»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


