ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក ប្រកាសបោះឆ្នោតមុនអាណត្តិដើម្បី«អារកាត់» ក្នុងជម្លោះជាមួយអាមេរិក
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានអំពាវនាវឲ្យមានការបោះឆ្នោតសភាមុនអាណត្តិ នៅថ្ងៃទី២៤ខែមីនា ចំពេលមានភាពតានតឹងថ្មីៗនេះលើចេតនារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយដែនដីស្វយ័ត Greenland នៃប្រទេសដាណឺម៉ាក។ នេះបើយោងតាមសារព័ត៌មាន theguardian ចុះផ្សាយនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ២០២៦។

ថ្លែងនៅចំពោះមុខសមាជិកសភាដែលចូលរួមប្រជុំ លោកស្រី Frederiksen បាននិយាយថា វានឹងក្លាយជាការបោះឆ្នោត«អារកាត់» សម្រាប់ប្រទេសដាណឺម៉ាក និងអនាគតនៃទ្វីបអឺរ៉ុប ដោយសន្យាថា នឹងរៀបចំបំពាក់អាវុធឡើងវិញ ហើយ «ឈរលើស្មារតីជាតិតែមួយ»។
លោកស្រីបានមានប្រសាសន៍ថា «ប្រជាជនដាណឺម៉ាកជាទីគោរព ថ្ងៃនេះខ្ញុំបានស្នើសុំព្រះមហាក្សត្រឲ្យកោះប្រជុំការបោះឆ្នោតសម្រាប់សភាដាណឺម៉ាក «Folketing» ថាតើខ្ញុំនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរបស់អ្នកឬអត់ គឺអាស្រ័យលើថា តើអ្នកផ្តល់អាណត្តិដ៏រឹងមាំដល់គណបក្សសង្គមប្រជាធិបតេយ្យ»។
លោកស្រីនាយករដ្ឋមន្ត្រី ប្រកាសបន្ត៖«នេះនឹងជាការបោះឆ្នោតដ៏សំខាន់មួយ ពីព្រោះវានឹងមានរយៈពេលបួនឆ្នាំខាងមុខ ដែលយើងជាជនជាតិដាណឺម៉ាក និងជាជនជាតិអឺរ៉ុប យើងពិតជាត្រូវឈរយ៉ាងរឹងមាំ។ ជាពិសេស យើងត្រូវតែកំណត់ទំនាក់ទំនងរបស់យើងជាមួយអាមេរិកឲ្យច្បាស់លាស់ ហើយយើងក៏ត្រូវតែបំពាក់អាវុធឲ្យខ្លួនយើង ដើម្បីធានាសន្តិភាពនៅលើទ្វីប ព្រមទាំងរក្សាអឺរ៉ុបឲ្យរួបរួមគ្នា»។
ការជំរុញរបស់លោកត្រាំឲ្យអាមេរិកគ្រប់គ្រង Greenland បានឈានដល់ការគំរាមកំហែងកាលពីខែមុនអំពីការដាក់ពន្ធថ្មីលើប្រទេសដាណឺម៉ាក និងប្រទេសអឺរ៉ុបមួយចំនួនទៀត ដោយបានក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាលនាពេលកន្លងមក។ ក្នុងអំឡុងពេលវិបត្តិធំនេះដែរ លោកស្រី បានបង្ហាញពីភាពស្មោះត្រង់ និងភាពរឹងមាំដោយព្រមានថា ការកាន់កាប់ Greenland របស់អាមេរិកនឹងមានន័យថា «ការបញ្ចប់នៃសម្ព័ន្ធភាពយោធាណាតូ»។
ជំហររបស់លោកស្រី Frederiksen លើជម្លោះកោះនៅតំបន់អាទិកនោះ ហាក់ដូចជាបានជួយប្រជាប្រិយភាពជាច្រើននៅក្នុងស្រុកដល់លោកស្រី។ ជាក់ស្ដែង ការស្ទង់មតិមួយដោយ ស្ថាប័ន Megafon សម្រាប់ TV2 កាលពីខែមុនបានរកឃើញថា ការគាំទ្រគណបក្សសង្គមប្រជាធិបតេយ្យបានកើនឡើងដល់ ២២.៧% នៃការស្ទង់មតិ និងបានព្យាករថានឹងទទួលបាន ៤១ អាសនៈ ដែលកើនឡើងពី ៣២អាសនៈនៅដើមខែធ្នូ។ យ៉ាងណាមិញ ប្រសិនបើលោកស្រី ត្រូវបានជាប់ឆ្នោតឡើងវិញ នេះនឹងជាអាណត្តិទី៣ ជាក់ជាមិនខានឡើយសម្រាប់លោកស្រី៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


