ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីដាណឺម៉ាក ដាក់លិខិតលាលែង បើកផ្លវឲ្យចរចាបង្កើតរដ្ឋាភិបាលចម្រុះថ្មី
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានដាក់លិខិតលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រ Frederik X បន្ទាប់ពីរដ្ឋាភិបាលចម្រុះបីគណបក្សដែលលោកស្រីដឹកនាំ មិនទទួលបានជោគជ័យគ្រប់គ្រាន់ក្នុងការបោះឆ្នោតសកល សម្រាប់ការបង្កើតរដ្ឋាភិបាលចម្រុះដែលមានស្រាប់នោះទេ។ នេះបើយោងតាមសេចក្តីរាយការណ៍ពី aljazeera កាលពីថ្ងៃទី២៥មីនា។

សេចក្តីរាយការណ៍នោះ បានដកស្រង់សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង ស្តីពីកិច្ចប្រជុំរវាងលោកស្រីនាយករដ្ឋមន្ត្រីFrederiksen និងព្រះមហាក្សត្រ ដែលប្រារព្ធធ្វើឡើងនៅវិមាន Amalienborg ក្នុងទីក្រុង Copenhagen។ នៅទីនោះ លោកស្រី បានរាយការណ៍ពីលទ្ធផលនៃការបោះឆ្នោតសភា និងបានស្នើសុំឲ្យគណបក្សជាប់ឆ្នោតបង្ហាញទស្សនៈរបស់ពួកគេ លើការបង្កើតរដ្ឋាភិបាលបន្ទាប់។
ទោះបីយ៉ាងណា ផ្អែកតាមលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអង្គារ៍ គ្មានគណបក្សណាមួយឈ្នះការបោះឆ្នោតភាគច្រើនដាច់ខាតនៃអាសនៈរដ្ឋសភាសរុបចំនួន១៧៩ នោះទេ។ គណបក្សសង្គមប្រជាធិបតេយ្យរបស់ នាយករដ្ឋមន្ត្រី Frederiksen បានឈ្នះសំឡេងឆ្នោតច្រើនជាងគេ ប៉ុន្តែប្លុកឆ្វេងនិយមមានត្រឹមតែ ៨៤ អាសនៈប៉ុណ្ណោះ ខណៈដែលប្លុកស្តាំនិយមមាន ៧៧ អាសនៈ ដោយភាគីទាំងពីរខ្វះ ៩០ អាសនៈ ដែលត្រូវការសម្រាប់សំឡេងភាគច្រើនដើម្បីឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ។
យោងតាមបទប្បញ្ញត្តិ រដ្ឋាភិបាលចម្រុះមួយត្រូវការយ៉ាងហោចណាស់ ៩០អាសនៈ ដើម្បីគ្រប់គ្រងរដ្ឋសភា។
ទោះជាយ៉ាងណាក៏ដោយ គណបក្សសង្គមប្រជាធិបតេយ្យនៅតែជាគណបក្សធំបំផុតក្នុងប្រទេសដាណឺម៉ាក ជាមួយនឹងការគាំទ្រ ២១,៩ ភាគរយ មានន័យថាលោកស្រី Frederiksen អាចវិលត្រឡប់មកកាន់តំណែងនាយករដ្ឋមន្ត្រីវិញសម្រាប់អាណត្តិទីបី បន្ទាប់ពីការចរចារដ្ឋាភិបាលចម្រុះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


