ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក ចាប់អនុវត្តច្បាប់ កែនទ័ពនារី ចំពេលមានក្តីបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំង
ក្នុងជំហានប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីស្ថានភាពសន្តិសុខដ៏តានតឹងនៅអឺរ៉ុប ប្រទេសដាណឺម៉ាកបានអនុវត្តជាផ្លូវការនូវច្បាប់ដែលធ្វើឲ្យកាតព្វកិច្ចយោធាក្លាយជាកាតព្វកិច្ចសម្រាប់ស្ត្រី ក្នុងលក្ខខណ្ឌដូចទៅនឹងបុរសដែរ។ ច្បាប់នេះតម្រូវឲ្យស្ត្រីទាំងអស់ដែលមានអាយុ១៨ឆ្នាំឡើង ចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥ ត្រូវចុះឈ្មោះចូលបម្រើយោធា ក្នុងគោលបំណងពង្រឹងកម្លាំងយោធារបស់ខ្លួន។

កាលពីមុន ស្ត្រីដាណឺម៉ាក បើចង់ចូលធ្វើទាហានអាចចូលបានដោយស្ម័គ្រចិត្ត ហើយដ្បិតមានស្ត្រីមួយចំនួនធំបានស្ម័គ្រចិត្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ ប៉ុន្តែច្បាប់ថ្មីនេះបានណែនាំប្រព័ន្ធចាប់ឆ្នោតដោយមិនប្រកាន់ភេទមួយ ដែលមានន័យថា បន្ទាប់ពីការចុះឈ្មោះស្ម័គ្រចិត្តត្រូវបិទបញ្ចប់ តំណែងដែលនៅសល់ក្នុងជួរកងទ័ព នឹងត្រូវបំពេញដោយការចាប់ឆ្នោតពីបេក្ខជនទាំងបុរសនិងស្ត្រី។
ក្រោយការអនុម័តដោយសភាដាណឺម៉ាកនៅខែមិថុនាឆ្នាំ២០២៣ តាមពិតទៅច្បាប់នេះដំបូងគ្រោងអនុវត្តនៅឆ្នាំ២០២៧ឯណោះទេ ប៉ុន្តែដោយសារស្ថានភាពភូមិសាស្ត្រនយោបាយដែលកំពុងវិវត្តកាន់តែមិនស្រួល ជាពិសេសសង្រ្គាមជាបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែននោះ ទើបរដ្ឋាភិបាលទីក្រុងកូប៊ិនហាក ពន្លឿនការអនុវត្តមុនពេលកំណត់។
រឿងនេះកើតឡើងចំពេលអង្គការណាតូ កំពុងរៀបជើងព្រួលផ្នែកយោធា ដោយលើកឡើងពីការគំរាមកំហែងរបស់រុស្ស៊ី ខណៈក្នុងកិច្ចប្រជុំកំពូលរបស់ប្លុកនេះនៅទីក្រុងឡាអេ ប្រទេសហូឡង់កាលពីសប្តាហ៍មុន រដ្ឋជាសមាជិកបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិរួចទៅហើយ។

ដោយឡែក កាលពីខែឧសភា សហភាពអឺរ៉ុប ក៏បានអនុម័តគម្រោងខ្ចីប្រាក់ចំនួន១៧១ពាន់លានដុល្លារអាមេរិកផងដែរ ដើម្បីគាំទ្រដល់ការពង្រឹងយោធារបស់ខ្លួន។
សូមជម្រាបថា ប្រទេសដាណឺម៉ាក ដែលមានប្រជាជនប្រមាណ ៦លាននាក់ បច្ចុប្បន្នមានកម្លាំងទ័ពអាជីពប្រមាណ ៩ ០០០ នាក់។ ប្រព័ន្ធកាតព្វកិច្ចយោធាថ្មីនេះត្រូវគេព្យាករថា នឹងបង្កើនចំនួនកម្លាំងយោធាដែលចុះឈ្មោះប្រចាំឆ្នាំពីប្រមាណ ៤ ៧០០នាក់ក្នុងឆ្នាំ២០២៤ ទៅដល់ប្រមាណ ៦ ៥០០នាក់នៅត្រឹមឆ្នាំ២០៣៣។
ការពង្រីកនេះគឺជាផ្នែកមួយនៃការកសាងកងទ័ពទ្រង់ទ្រាយធំ ដោយរួមបញ្ចូលទាំងមូលនិធិ ៧ ពាន់លានដុល្លារដែលទើបតែប្រកាសដើម្បីបង្កើនការចំណាយលើការការពារជាតិលើសពី ៣% នៃ GDP របស់ប្រទេសផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដាណឺម៉ាក រិះគន់គម្រោងទស្សនកិច្ចគណៈប្រតិភូអាមេរិកទៅកាន់ Greenland ដោយមិនបានស្នើសុំ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ជីវិតកម្សាន្ដ២ ម៉ោង ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ