ព័ត៌មានអន្ដរជាតិ
៤ខេត្តនៅថៃ ប្រឈមបាក់ដីនិងទឹកជំនន់ ខណៈ បាងកក ប្រុងជើងការខ្ពស់
យោងតាម khaosod មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះមហន្តរាយភូមិសាស្ត្រ នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន (MNRE) កាលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ បានចេញការព្រមានពីការរអិលបាក់ដី និងទឹកជំនន់វាយប្រហារភ្លាមៗ ដោយសារភ្លៀងនៅតែបន្តធ្លាក់ខ្លាំង នៅក្នុងខេត្តចំនួន ៤ ជាពិសេសនោះគឺទីក្រុងបាងកកត្រូវតែប្រុងជើងការខ្ពស់ដូចគ្នា។

យោងតាមនាយកដ្ឋានឧតុនិយម ការព្យាករណ៍អាកាសធាតុរយៈពេល ២៤ ម៉ោង បានបង្ហាញពីភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តចំនួន៤ដែលត្រូវប្រុងប្រយ័ត្ន មានដូចជា ខេត្ត តាក, កាចាណាបុរី, លបបុរី និងត្រាត ជាពិសេសនោះគឺទីក្រុងបាងកកផ្ទាល់ ក៏រងការវាយប្រហារពីជំននទឹកភ្លៀងនេះដូចគ្នា។
យ៉ាងណា ក៏មិនត្រឹមតែខេត្តចំនួន៥ខាងលើនោះទេ សូម្បីតែតំបន់ជុំវិញ ព្រមទាំងតំបន់ភាគខាងកើត ជាពិសេសនៅខេត្ត Buriram, Surin, Sisaket, និងតំបន់ជុំវិញខេត្ត Prachinburi និង Chanthaburi ក៏ត្រូវប្រុងជើងខ្ពស់ដែរ។
នេះក៏ព្រោះតែខ្យល់មូសុងកំពុងឆ្លងកាត់តំបន់កណ្តាល ភាគខាងកើត និងភាគឦសានក្រោម ចូលតំបន់សម្ពាធទាបខ្លាំងលើសមុទ្រចិនខាងត្បូង។ ខ្យល់មូសុងនិរតី ដែលកំពុងវាយលុកលើសមុទ្រ Andaman និងឈូងសមុទ្រថៃ កំពុងមានកម្លាំងខ្លាំង ទើបបណ្ដាលឲ្យមានជំនន់ទឹកភ្លៀង ព្រមទាំងការបាកដីកើតឡើង។
ហេតុដូច្នេះហើយ អាជ្ញាធរពាក់ព័ន្ធក្នុងតំបន់បានជំរុញប្រជាពលរដ្ឋនៅតំបន់ទាំងនេះ ត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាក់កក់កុញ។ នេះអាចនាំឲ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី ជាពិសេសនៅតំបន់ភ្នំក្បែរផ្លូវទឹក និងដីទំនាបជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមហ៊ុនអាកាសចរណ៍ចិន បើកដំណើរការជើងហោះហើរ វែងបំផុតលើលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


