ព័ត៌មានអន្ដរជាតិ
ស្លាប់ ១៤នាក់ និង ១២៤នាក់បាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុងនៅតៃវ៉ាន់
យ៉ាងហោចណាស់ មនុស្សចំនួន ១៤នាក់បានស្លាប់ និង ១២៤នាក់កំពុងបាត់ខ្លួននៅភាគខាងកើតកោះតៃវ៉ាន់ ដោយសារតែឥទ្ធិពលខ្យល់ព្យុះទីហ្វុង Ragasa។ នេះបើយោងតាមការឲ្យដឹងពីនាយកដ្ឋានអគ្គិភ័យតៃវ៉ាន់ នាថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥។

គ្រោះមហន្តរាយបានវាយប្រហារទីក្រុង Guangfu ក្នុងតំបន់ Hualien នៅពេលដែលបឹងមួយកន្លែងដែលត្រូវបានបង្កើតឡើងដោយបំណាក់ដីព្រោះភ្លៀងធ្លាក់ខ្លាំងមុននេះ បានហូរហៀរកាលពីរសៀលថ្ងៃអង្គារ។ ទឹកចាល់ និងហូរកាត់ទីប្រជុំជន ដោយនាំមកនូវភក់ ថ្ម និងបណ្ដាលឲ្យអគារនានាបាក់រលំ។
លោក Wang Tse-an ប្រធានភូមិ Dama ដែលមានប្រជាជនប្រហែល ១ ០០០នាក់ បាននិយាយថា ស្ថានភាពនេះគឺគ្រោះថ្នាក់ខ្លាំង។ លោកបានរៀបរាប់ថា «វាមានភាពច្របូកច្របល់នៅពេលនេះ។ ទឹកជំនន់ខ្លះបានស្រកចុះ ប៉ុន្តែខ្លះនៅសេសសល់។ កិច្ចការសំខាន់បំផុតគឺធ្វើឲ្យមនុស្សមានសុវត្ថិភាព»។
មនុស្សប្រហែល ៥ ២០០នាក់ ជិត ៦០% នៃចំនួនប្រជាជនរបស់ទីក្រុង Guangfu កំពុងជ្រកនៅជាន់ខ្ពស់នៃផ្ទះរបស់ពួកគេ ខណៈដែលអ្នកផ្សេងទៀតភាគច្រើនបានជម្លៀសទៅកាន់ផ្ទះសាច់ញាតិ។
រដ្ឋាភិបាលបានប៉ាន់ប្រមាណថា បឹងដែលបង្កការជន់លិចយ៉ាងខ្លាំងនេះ មានផ្ទុកទឹកចំនួន ៩១លានតោន ហើយទឹកដែលហៀរចេញពីបឹងព្រោះព្យុះលើកនេះមានប្រមាណ ៦០លានតោន។
ព្យុះទីហ្វុង Ragasa បានវាយលុកកោះតៃវ៉ាន់ចាប់តាំងពីថ្ងៃចន្ទ ជាមួយនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដោយមានបរិមាណទឹកភ្លៀងប្រហែល ៧០សង់ទីម៉ែត្រ នៅភាគខាងកើតរបស់កោះ មុនពេលធ្វើដំណើរឆ្ពោះទៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន និងហុងកុង។
តៃវ៉ាន់បានប្រឈមនឹងព្យុះដ៏សាហាវនាពេលកន្លងមក។ ក្នុងឆ្នាំ២០០៩ ព្យុះទីហ្វុង Morakot បានសម្លាប់មនុស្សប្រហែល ៧០០នាក់ និងបង្កការខូចខាតដល់ទៅ ៣ពាន់លានដុល្លារ ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់កោះតៃវ៉ាន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


