Connect with us

សុខភាព

ធ្ងន់ធ្ងរឬស្រាល! ៥ ចំណុចនេះនាំឱ្យអ្នកជំងឺកូវីដមានស្ថានភាពខុសគ្នា

បានផុស

នៅ

អ្នកជំងឺកូវីដ-១៩ ​ទាំងអស់តែង​តែមានអាការខុសៗគ្នា ពោលគឺអ្នកជំងឺមួយចំនួនមានអាការធ្ងន់ និងអ្នកខ្លះទៀតស្រាល។ តើរឿងនេះបណ្ដាលមកពីអ្វី? ខាងក្រោមជាហេតុផលទាំង ៥ ដែលនាំឱ្យអ្នកជំងឺកូវីដ-១៩ មានរោគសញ្ញាមិនដូចគ្នា៖

Boots' 12-minute COVID test is problematic, warns top scientist
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. វ័យ

អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា មនុស្សអាយុចន្លោះចាប់ពី ៥០ ឆ្នាំឡើងទៅជាក្រុមដែលប្រឈមហានិភ័យឆ្លងកូវីដ-១៩ខ្ពស់ ។ នេះក៏ព្រោះតែមនុស្ស​ចាស់​មាន​សុខភាព​មិន​មាំ​ទាំ និង​មាន​ជំងឺ​ច្រើនជាង​ក្មេង​ៗ ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ក៏​ចុះ​ខ្សោយ​ពិបាក​ទប់​ទល់​នឹង​ជំងឺឬ​ការ​ឆ្លង​មេរោគ។

២. ប្រភេទឈាម

Blood Type Personality: What's your blood group? The answer might reveal  some interesting things about you

ការសិក្សាជាច្រើនបង្ហាញភស្តុតាងថា អ្នកដែលមានឈាមប្រភេទ O អាចមានហានិភ័យទាបពីការឆ្លងជំងឺកូវីដ-១៩ ខណៈមនុស្ស​ដែល​មាន​ឈាម​ប្រភេទ A ​​គឺប្រឈម​ការចម្លងកូវីដ​ខ្ពស់​ជាង​គេ​ ។

៣. ប្រព័ន្ធភាពស៊ាំ

មនុស្សមានជំងឺរ៉ាំរ៉ៃត្រូវបានអ្នកជំនាញអះអាងថា ​ពួកគេងាយនឹងឆ្លងវីរុសខ្លាំងបំផុត ហើយក៏វិវត្តរោគសញ្ញាធ្ងន់ធ្ងរយ៉ាងរហ័សផងដែរ។ ក្រុមអ្នកមានជំងឺរ៉ាំរ៉ៃទាំងនោះរួមមាន ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺធាត់ ជំងឺលើសឈាម ជំងឺហឺត និងមនុស្សពេញវ័យដែលមានជំងឺខ្សោយបញ្ញាពីកំណើត។ល។

៤. បទពិសោធន៍នៃការទទួលវ៉ាក់សាំង

The Influence of the Anti-Vaccine Movement | The New Yorker

បុគ្គលទាំងឡាយណាដែលធ្លាប់ទទួលវ៉ាក់សាំងផ្សេងៗកាលពីក្មេង ទំនងមានអង់ទីគ័រអាចប្រឆាំងមេរោគបានល្អជាងអ្នកមិនធ្លាប់ចាក់ថ្នាំបង្ការសោះ។

៥. កម្រិតនៃការប៉ះពាល់នឹងមេរោគកូវីដ-១៩

អ្នកជំងឺកូវីដទាំងអស់មិនសុទ្ធតែឆ្លងមេរោគក្នុងលក្ខខណ្ឌដូចគ្នាទេ។ អ្នកខ្លះឆ្លងដោយផ្ទាល់ ស្របពេលខ្លះទៀតឆ្លងដោយប្រយោល។ ហេតុផលនេះក៏ជាកត្តានាំឱ្យអ្នកជំងឺមានស្ថានភាពរោគផ្សេងគ្នាផងដែរ។

ដរាបណា គ្រប់គ្នាគោរពតាមគោលការណ៍ ៣ការពារ ៣កុំ យ៉ាងហ្មត់ចត់ ក៏ដូចជាព្យាយាមនៅផ្ទះ នោះកម្រិតចម្លងទៅកាន់អ្នកនឹងមានអត្រាទាបបំផុត ហើយអ្នកនិងក្រុមគ្រួសារប្រាកដជាមានសុវត្ថិភាព៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Health

ចុចអាន៖ បើអ្នកស្ថិតក្នុងក្រុមប្រភេទនេះ អត្រាឆ្លងកូវីដ មានកម្រិតខ្ពស់

ចុចអាន៖ កូវីដ-១៩គ្រោះថ្នាក់ខ្លាំងចំពោះមនុស្សចាស់ នេះជាតិចនិកមើលថែចាស់ៗចៀសផុតពីការចម្លង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម