Connect with us

សុខភាព

ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល គឺ​ត្រូវការ​ព្យាបាល​បន្ទាន់​បំផុត​!

បានផុស

នៅ

​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល បណ្តាលមកពី​ការស្ទះ​សរសៃឈាម ឬ ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដែលមាន​តួនាទី​នាំ​ឈាម​ទៅ​ចិញ្ចឹម​កោសិកា​ខួរក្បាល​។ តាមរយៈ​អង្កា​សុខភាព​ពិភពលោក​(WHO) អាំង​ស៊ី​ដង់​(Incidence)​នៃ​ជំងឺ​នេះ​ប្រែប្រួល​ពី ៧៦ ទៅ ១១៩ ក្នុងចំនោម​១០០ ០០០​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយបាន​ឃើញ​ពី​វិសាលភាព​នៃ​ការខាតបង់​ដែល​បណ្តាលមកពី​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល មន្ទីរពេទ្យ​កាល់ម៉ែត​បានរៀបចំ​បង្កើត ជា​ក្រុមការងារ​ជំនាញឯក​ទេស ដើម្បី​ទទួល​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​នូវ​អ្នកជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​។​

១) តើ​ជំងឺ​នេះ​មាន​រោគសញ្ញា​បែបណា​?

​ជំងឺ​នេះ​អាច​ស្តែងចេញ​ជា​រោគសញ្ញា​ផ្សេងៗ​ពីគ្នា​ទៅតាម​តំបន់​ផ្សេងៗ​នៃ​ខួរក្បាល ដែល​គ្មាន​ឈាម​ទៅ​ចិញ្ចឹម​គ្រាប់​គ្រាន់​។​

​រោគសញ្ញា​ដែល​ជួប​ញឹកញាប់​ជាងគេ​មាន​៖

– ទន់ ឬ​ស្ពឹក​អស់​មួយ​ចំហៀង​ខ្លួន​ភ្លាមៗ​

– ពិបាក​និយាយ ឬ​និយាយ​មិន​ចេញ​ភ្លាមៗ​

– វៀច​មុខ​ភ្លាមៗ​

​រោគសញ្ញា​ទាំងនេះ អាត​កើតឡើង​ភ្លាមៗ ជួនកាល​ក៏​អាច​ធូរស្រាល​ទៅវិញ​ក្នុង​រយៈពេល​ខ្លី (​ប៉ុន្មាន​នាទី ឬ​ម៉ោង​ក្រោយ​) ជួនកាល​ក៏​អាច​ស្ពឹក​នៅជាប់​លើសពី​២៤​ម៉ោង​។ ក្នុងករណី​ទាំងពីរ​នេះ សុទ្ធតែជា​សញ្ញា​អាសន្ន​ពី​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ដែល​តម្រូវ​ឲ្យ​យើង​បញ្ជូន​អ្នកជំងឺ​មកកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​។​

២) តើ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល អាច​បណ្តាលមកពី​មូលហេតុ​អ្វីខ្លះ​?

​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល អាច​បណ្តាលមកពី​មូលហេតុ​ច្រើនយ៉ាង​៖

– ជំងឺលើសឈាម ដែល​មិន​បានទទួល​ការព្យាបាល​ត្រឹមត្រូវ គឺជា​មូលហេតុ​ចម្បង​ទីមួយ​

– ជំងឺ​ទឹកនោមផ្អែម​

– ជំងឺ​លើស​ជាត់​ខ្លាញ់​

– ជំងឺ​បេះដូង​មួយ​ចំនួន (​ជំងឺ​ប្រឹស​បេះដូង ឬ​បញ្ហា​ចង្វាក់បេះដូង​មិន​ប្រក្រតី​)

– ការ​ពិសា​បារី ឬ​គ្រឿង​ស្រវឹង​ច្រើន​ហួស​ប្រមាណ​

៣) តើ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល អាច​ព្យាបាល​បាន​ឬទេ​?

​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ពិតជា​អាចធ្វើ​ការព្យាបាល​បាន​តាម​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​លំដាប់​ចុងក្រោយ​។​

​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា ទន់​ដៃជើង វៀច​មុខ ពិបាក​និយាយ ឬ​និយាយ​មិន​ចេញ អ្នក​ត្រូវ​ដឹងថា អ្នក​កំពុង​ប្រឈម​ជា​ខ្លាំង​នឹង​ជំងឺ​នេះ ដូច្នេះ​សូមអ្នក​ប្រញាប់​មន​កាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ព្រោះ​ជំងឺ​នេះ​ត្រូវ​ទទួល​ការព្យាបាល​ឲ្យ​បាន​ឆាប់​ជា​បំផុត ដោយ​ក្រុមគ្រូពេទ្យ​ឯកទេស នៅក្នុង​បន្ទប់​ពិសេស​សម្រាប់​ជំងឺ​នេះ​(Stroke Unit)​។​

៤) តើ​យើង​អាចធ្វើ​រោគវិនិច្ឆ័យ​បាន​ដោយ​របៀប​ណា​?

​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ការ​ដាច់​ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល​ឲ្យ​បាន​ប្រាកដ​១០០% មានតែ​ការថត​ឆ្លុះ​ខួរក្បាល​ដោយ​ម៉ាស៊ីន អ៊ឹម អ អាយ ឬ​ស្កា​ន់​នែរ​ទេ ទើប​អាច​បញ្ជាក់បាន​។ ក្រោយពី​បានធ្វើ​ការថត​ខួរក្បាល​បញ្ចា​ក់ថា មាន​ស្ទះ​សរសៃឈាម​ខួរក្បាល​ហើយ ក្រុមគ្រូពេទ្យ​នឹង​អាចធ្វើ​ការវាយតម្លៃ​ភ្លាម​ថា​តើ​អ្នកជំងឺ​អាច​ទទួល​ការព្យាបាល​បែបណា​បាន​។​

​ការព្យាបាល​ដែលមាន​ការសិក្សា​បែប​វេជ្ជសាស្ត្រ​បញ្ជាក់ថា​មាន​ប្រសិទ្ធិភាព​កាត់បន្ថយ​ភាព​ពិការ​នៃ​ជំងឺ​នេះ​បាន​ខ្ពស់​ជាងគេ គឺការចាក់​ថ្នាំ​រំលាយ​ដុំ​កំណក​ឈាម​នៅក្នុង​ខួរក្បាល​(Thrombolysis) ដែល​បាននិងកំពុង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

៥) តើ​គ្រប់​អ្នកជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល សុទ្ធតែ​អាច​ទទួល​ការព្យាបាល ដោយ​ថ្នាំ​រំលាយ​ឈាម​នេះ​ឬ​?

​មាន​លក្ខខ័ណ្ឌ​កំណត់​មួយចំនួន ដែល​ក្រុមគ្រូពេទ្យ​នឹងធ្វើ​ការពិភាក្សា វាយតម្លៃថា តើ​អ្នកជំងឺ​អាច​ទទួល​ការព្យាបាល​បាន​ឬទេ​។ លក្ខខ័ណ្ឌ​មួយ​ដែល​សំខាន់​បំ​ផុត គឺ​ពេលវេលា បានន័យថា បើ​អ្នកជំងឺ​បាន​អញ្ជើញ​មកដល់​មន្ទីរពេទ្យ​ក្នុង​រយៈ ៤​ម៉ោង​ដំបូង​នៃ​រោគសញ្ញា​គ្លីនិក គឺ​គាត់​អាចមាន​ឱកាស​ក្នុង​ការទទួល​ការប្រើប្រាស់​ថ្នាំ​នេះ​។ ប៉ុន្តែ​ក៏មាន​ផលវិបាក​ដែល​រំខាន​ជាងគេ​ផងដែរ ដូច​ជាការ​ហូរឈាម ដោយសារ​ឈាមរាវ​ជាង​ធម្មតា ហើយ​យើង​អាច​ជៀសវាង​ពី​បញ្ហា​នេះ​បាន​ដោយ​ការប្រុងប្រយ័ត្ន​មួយចំនួន មុននឹង​សម្រេច​ធ្វើការ​ចាក់​ថ្នាំ​នេះ​។​

៦) បើ​អ្នកជំងឺ​មកដល់​មន្ទីរពេទ្យ​ហួស​ពី ៤​ម៉ោង​ដំបូង​នៃ​រោគសញ្ញា​គ្លីនិក តើ​មានការ​ព្យាបាល​បែបណា​?

​ប្រសិនបើ​អ្នកជំងឺ​មក​មន្ទីរពេទ្យ​យឺត​ជាង​៤​ម៉ោង​ដំបូង​នៃ​ការចាប់ផ្តើម​មាន​រោគសញ្ញា​គ្លីនិក នោះ​ការប្រើ​វិធី​ព្យាបាល​ដោយ​មធ្យោបាយ​ចាក់​ថ្នាំ​រំលាយ​ដុំ​កំណក​ឈាម​មិនអាច​ធ្វើ​បានទេ ក៏ប៉ុន្តែ​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​ផ្នែក​ឯកទេស​សម្រាប់​ជំងឺ​នេះ​(Stroke Unit) ដែល​តម្រូវ​ឲ្យ​អ្នកជំងឺ​សម្រាក​ព្យាបាល និង​តាមដាន​ស្ថានភាព​ជំងឺ​ក្នុង​រយៈពេល ២៤-៤៨​ម៉ោង ជាមួយ​វត្តមាន​គ្រូពេទ្យ​និង​ក្រុមការងារ​ថែទាំ​ជាប់​ជាប្រចាំ (Conventional Treatment) ៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ប្រភេទអាហារ ញ៉ាំហើយ ​ធ្វើឲ្យ​បេះដូង​លោត​​ខុស​ធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម