Connect with us

ព័ត៌មានអន្ដរជាតិ

ធុញថប់ខ្លាំងពេក នាយទាហានថៃជាន់ខ្ពស់ ប្រចាំខេត្តភាគខាងត្បូង បាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទាយ

បានផុស

នៅ

ស្របពេលដែលស្ថានការណ៍នៅភាគខាងត្បូងថៃ កំពុងវឹកវរ និងចលាចលខ្លាំងបំផុត ស្រាប់តែមានព័ត៌មានថា នាយទាហានជាន់ខ្ពស់ នៃកងការពារព្រំដែនប្រចាំខេត្ត Narathiwat បានធ្វើអត្ថឃាត ដោយបាញ់សម្លាប់ខ្លួន ក្នុងបន្ទាយនៅស្រុក Rangae។

(រូប៖ Khaosod)

តាមការផ្សាយរបស់ Khaosod នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ នាយទាហានរូបនោះ មិនត្រូវបានគេបញ្ចេញឈ្មោះទេ ប៉ុន្តែគ្រាន់តែដឹងថា មានវ័យ ៤៩ឆ្នាំ បាញ់សម្លាប់ខ្លួន ដោយសារមានជំងឺផ្លូវចិត្ត និងធុញថប់ក្នុងអារម្មណ៍។

ទោះបីជាយ៉ាងណាក៏ដោយ ថៃ មិនហ៊ានបញ្ជាក់ទេថា តើករណីនេះ មានជាប់ពាក់ព័ន្ធជាមួយ ការវាយប្រហារនាពេលថ្មីៗ ក្នុងខេត្ត Narathiwat ដែលផ្តាច់ជីវិតទាហានឈុតខ្មៅ ចំនួន ៥នាក់ ដែរឬក៏អត់?

កាលពីថ្ងៃពុធ ក្រុមផ្តាច់ខ្លួន បានបើកការបាញ់រះ និងគប់គ្រាប់បែក នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ក្នុងស្រុក Rangae នៃខេត្ត Narathiwat បណ្តាលឲ្យទាហានថៃ ៥នាក់ស្លាប់ភ្លាមៗ ចំណែកជនស៊ីវិល ៥នាក់ទៀតត្រូវរបួស ក្នុងនោះមានទាំងកុមារទៀតផង។

(រូប៖ Amarin)

ដោយសារសភាពការណ៍ធ្ងន់ធ្ងរខ្លាំងមែនទែនហើយនោះ ថៃ ក៏ប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅខេត្តនេះ ដើម្បីចាត់វិធានការតទល់។

មេបញ្ជាការកងកម្លាំងពិសេសខេត្ត Narathiwat បានប្រកាសអំពីច្បាប់នេះ ដើម្បីបិទខ្ទប់ច្រកចេញទាំងអស់ក្នុងខេត្ត ធ្វើយ៉ាងណា ចាប់ខ្លួនពួកសកម្មប្រយុទ្ធ ដែលបើកការវាយប្រហារ ដ៏កក្រើកនោះ ឲ្យខាងតែបាន។

ក្រោមច្បាប់នេះ ដែលស៊ីញេដោយមេបញ្ជាការ Yodawut Phungphak, ទាហានថៃ ក៏មានសិទ្ធប្រើអាវុធភ្លាមៗ បានតាមចិត្តផងដែរ បើមើលទៅ ខ្លួនស្ថិតក្នុងស្ថានភាពមិនស្រួល និងរងការគំរាមកំហែងពីអ្នកដទៃ។

(រូប៖ Amarin)

កងទ័ពនឹងបង្កើតប៉ុស្តិសន្តិសុខ នៅតាមទីតាំងនានា ហើយមានសិទ្ធបញ្ឈប់រាល់យានយន្ត ដែលមើលទៅ ដូចជាមានហានិភ័យ និងសង្ស័យ ហើយអាចឃាត់ខ្លួនមនុស្សបាន ភ្លាមៗ។

មិនត្រឹមប៉ុណ្ណឹង ពលរដ្ឋ ត្រូវបានហាមដាច់ខាត មិនឲ្យចាកចេញពីផ្ទះឡើយ ចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៥ព្រឹក ប៉ុន្តែក្នុងករណីបន្ទាន់ ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីយោធា៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម