Connect with us

សុខភាព

យល់ដឹងអំពីជំងឺរលាកឆ្អឹងខ្ចីត្រចៀក ដើម្បីចៀសវាងការខូចទ្រង់ទ្រាយត្រចៀក

បានផុស

នៅ

ជំងឺរលាកឆ្អឹងខ្ចីត្រចៀក (Perichondritis) គឺជាជំងឺដែលមិនគួរមើលរំលង ព្រោះប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា អាចបណ្តាលឱ្យត្រចៀកខូចទ្រង់ទ្រាយបាន។

បើតាមវេជ្ជបណ្ឌិតជំនាញផ្នែក ត្រចៀកនៅមន្ទីពេទ្យអង្គឌួង តាមរយៈសារណែនាំលើហ្វេសប៊ុកផេក បានពន្យល់ថា ជំងឺរលាកឆ្អឹងត្រចៀកខ្ចីកើតឡើងដោយសាររបួសត្រចៀក ការឆ្លងមេរោគបាក់តេរី (Pseudomonas, Staphylococcus) និងរលាកត្រចៀកខាងក្រៅធ្ងន់ធ្ងរជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះរោគសញ្ញាដែលបញ្ជាក់ពីជំងឺរលាកឆ្អឹងត្រចៀកខ្ចី នឹងបង្ហាញចេញដូចជា៖
– ត្រចៀកក្រហម និងហើម
– ឈឺចាប់ខ្លាំង ក្ដៅនៅក្នុងត្រចៀក ឬអាចធ្វើឲ្យមានខ្ទុះ ដែលបណ្ដាលមានការឈឺចាប់ទៀតផង។

ដូចនេះដើម្បីការពារពីជំងឺនេះ ប្រភពដដែលបានណែនាំឱ្យគប្បីសម្អាតត្រចៀក ឬក៏រក្សាអនាម័យត្រចៀកឱ្យស្អាតជានិច្ច ជៀសវាងការអេះ ឬការប្រើប្រាស់ឧបករណ៍មិនមានអនាម័យ។

ប្រភពដដែលគូសបញ្ជាក់ទៀតថា ការព្យាបាលជម្ងឺនេះទាមទារឱ្យមានការពិនិត្យពីគ្រូពេទ្យជំនាញ ឱ្យទាន់ពេលវេលា។ប្រសិនជាមិនបានទទួលការព្យាបាលទាន់ពេលនោះ វាអាចបណ្ដាលឲ្យត្រចៀកខូចទ្រង់ទ្រាយបាន។បើអ្នកមានរោគសញ្ញាណាមួយ សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ត្រចៀក ច្រមុះ បំពង់ក ដើម្បីវាយតម្លៃ ត្រូវប្រើប្រាស់ថ្នាំ ឬ ត្រូវធ្វើការវះកាត់ ឱ្យបានឆាប់រហ័ស និងបានទាន់ពេលវេលា៕ ដោយ៖ ជុំ សុជាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម