សុខភាព
អ្នកលើសគីឡូ នេះហើយជាអាថ៌កំបាំងសម្រកខ្លាញ់ពិតប្រាកដ!
និយាយពីរឿងសម្រកខ្លាញ់ គ្នាយើងភាគច្រើនគិតពីកន្លែងហាត់ប្រាណឡូយៗ មានអ្នកបង្ហាត់ផ្ទាល់ខ្លួន និងហាត់ប្រាណខ្លាំងៗ។ ត្រូវខ្លះដែរ តែគ្នាយើងមិនច្រើនទេដែលមានពេល និងលុយគ្រប់គ្រាន់ចំណាយលើហាត់ទាំងអស់នេះទេ។

ការពិត សម្រកទម្ងន់ មិនចាំបាច់ត្រូវចំណាយច្រើននោះទេ។ គ្រាន់តែប្តូរទម្លាប់រស់នៅ ក៏អាចសម្រកខ្លាញ់ចេញពីខ្លួនបាន ជាពិសេសៗសម្រាប់អ្នកគីឡូបានម៉ាប់ៗ។
១- ញ៉ាំបន្លែផ្លែឈើច្រើន
បន្ថែមផ្លែឈើ និងបន្លែជាប្រភពដ៏សម្បូរបែបនៃរ៉ែ និងវីតាមីន។ មានជាតិកាកសរសៃជួយឲ្យក្រពះឆ្អែត តែគ្មានកាឡូរីច្រើន។ ញ៉ាំបន្លែច្រើន មិនគ្រាន់តែជួយកាត់បន្ថយកាឡូរីប៉ុណ្ណោះទេ ថែមទាំងបន្ថែមសារធាតុចិញ្ចឹមដែលរាងកាយត្រូវការទៀតផង។
២- ហាត់ប្រាណ ៣ ដងក្នុងមួយសប្តាហ៍

មិនចាំបាច់ហាត់ពេញមួយសប្ដាហ៍ទេ តែ ៣ ដង/សប្ដាហ៍គ្រប់គ្រាន់ល្មមគីឡូស្រកបានហើយ។ គន្លឹះដុតកម្ទេចខ្លាញ់ គឺបង្កើនសាច់ដុំ។ គ្រាន់តែហាត់ប្រាណ ៣ ថ្ងៃ មិនចាំបាច់ជាប់គ្នា ក៏គ្រប់គ្រាន់ជំរុញការកសាងរាងកាយ និងរក្សាសាច់ដុំទាំងមូលដែរ។ យើងអាចហាត់នៅកន្លែងហាត់ប្រាណ ឬលើកទម្ងន់នៅផ្ទះ។ សំខាន់ ការតាំងចិត្តធ្វើ ឬមិនធ្វើ។
៣- ត្រូវសកម្មភាពជានិច្ច
ថ្ងៃណាអត់បានហាត់ប្រាណ ត្រូវបន្តធ្វើឲ្យរាងកាយមានចលនាជានិច្ច។ អាចជាការដើរ ហែលទឹក រាំ ជាដើម។ កុំនៅស្ងៀម ឧស្សាហ៍ចេញញើស ជារឿងសំខាន់ ដើម្បីដុតបំផ្លាញខ្លាញ់អាក្រក់ ឬខ្លាញ់លើស ក្នុងខ្លួនយើង។
៤- ញ៉ាំប្រូតេអ៊ីនកាន់តែច្រើន

ការកសាងសាច់ដុំ អាចជួយដុតបំផ្លាញខ្លាញ់។ តែរាងកាយ ត្រូវការប្រូតេអ៊ីន (សាច់សត្វ) ដើម្បីបង្កើតសាច់ដុំ។ គួរបញ្ចូលប្ប្រូតេអ៊ីនទៅក្នុងរបបអាហារ។ ព្យាយាមផ្លាស់ប្តូរប្រភពប្រូតេអ៊ីន។ ញ៉ាំត្រី ឬសាច់ក្រហម (គ្មានខ្លាញ់អាក្រក់) ដូចជា សាច់គោ ទ្រូងមាន់ ព្រមទាំងសណ្តែក និងគ្រាប់ធញ្ញជាតិ។ រាងកាយយើងនឹងទទួលប្រយោជន៍យ៉ាងមានប្រសិទ្ធភាពពីការស្រូបយកប្រូតេអ៊ីន។
អាថ៌កំបាំងសម្រកទម្ងន់ និងរក្សារាងស្រលន គឺកែប្រែរបៀបរស់នៅ និងនៅជាប់ជាមួយការផ្លាស់ប្តូរនេះយូរអង្វែង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ លើសទម្ងន់ អាចធ្វើឲ្យសុខភាពបន្តពូជប្រឈមនឹងហានិភ័យ
ចុចអាន៖ ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


