សុខភាព
មនុស្ស៣ប្រភេទ រកឃើញឆ្លងកូវីដច្រើនជាងគេ ទោះចាក់វ៉ាក់សាំងហើយក៏ដោយ
ការសិក្សាថ្មីមួយបានរកឃើញថា យុវជន បុគ្គលិកសុខាភិបាលនិងជនមិនមែនស្បែកស គឺស្ថិតក្នុងចំណោមអ្នកដែលធ្វើតេស្តវិជ្ជមាន ចំពោះជំងឺកូវីដ-១៩ ច្រើនជាងគេបំផុត បន្ទាប់ពីចាក់វ៉ាក់សាំងហើយ។

ការស្រាវជ្រាវដោយការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) បានរកឃើញថា ឱកាសនៃការឆ្លងមេរោគនេះបន្ទាប់ពីចាក់វ៉ាក់សាំងហើយ បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេល២១ថ្ងៃ ក្រោយចាក់ដូសទី១។
មានតែ០,៥ភាគរយប៉ុណ្ណោះ នៃប្រជាជនចាក់វ៉ាក់សាំងដូសទី១ហើយ ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ បន្ទាប់ពីចាក់ពីរដូស ចំនួននេះបានធ្លាក់ចុះមកនៅត្រឹម ០,០៧ភាគរយ។

ចំពោះអ្នកដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីចាក់វ៉ាក់សាំងហើយ ការសិក្សាបានរកឃើញថា ពួកគេហាក់ដូចជាមិនសូវមានផ្ទុកវីរុសខ្ពស់ ឬវិវត្តទៅជារោគសញ្ញានោះទេ។
មនុស្សអាយុ២០ឆ្នាំ ហាក់ដូចជាឆ្លងជំងឺកូវីដ ខ្លាំងជាងមនុស្សអាយុ៨០ឆ្នាំរហូតដល់ទៅទ្វេដងឯណោះ បន្ទាប់ពីចាក់វ៉ាក់សាំងរួច។

ស្របពេលជាមួយគ្នានោះដែរ ONS បានរកឃើញថា ចំពោះកត្តាភេទ គេមិនឃើញមានអ្វីប្លែកខ្លាំងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺមានភាពខុសគ្នាត្រឹម ០,០៣ភាគរយប៉ុណ្ណោះ រវាងភេទប្រុសនិងភេទស្រី។
លោក Kevin McConway សាស្រ្តាចារ្យផ្នែកស្ថិតិ នៃសកលវិទ្យាល័យ Open បាននិយាយថា “នៅក្នុងការវិភាគលក្ខណៈរបស់មនុស្សដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីចាក់វ៉ាក់សាំង ក្រុមដែលងាយនឹងឆ្លងបន្ទាប់ពីទទួលថ្នាំបង្ការ ភាគច្រើនគឺទាក់ទងទៅនឹងក្រុម៣ប្រភេទខាងលើ ហើយការសិក្សាលើអ្នកមិនទាន់ចាក់វ៉ាក់សាំង ក៏គេរកឃើញទៅលើក្រុមដូចគ្នានេះដែរ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


