សុខភាព
អ្នកជំនាញ៖ អ្នកសះស្បើយពីកូវីដ-១៩ ជាគឺជាហើយ! មិនប៉ះពាល់សួតទៅថ្ងៃមុខទេ
វីរុស COVID-19 ពេលឆ្លងចូលទៅក្នុងខ្លួនមនុស្ស វាចូលទៅវាយលុកសួតនាំឲ្យរលាក ដូចនេះហើយអ្នកផ្ទុកមានបញ្ហាផ្លូវដង្ហើម។ តើបន្ទាប់ពីព្យាបាល COVID-19 ជាសះស្បើយហើយ តើសួតនោះ មានបញ្ហារលាកអ្វីទៀតអត់ទៅថ្ងៃមុខ ព្រោះថ្នាំដែលត្រូវលេបសម្រាប់អ្នកជំងឺ គឺប្រើថ្នាំប្រឆាំងមេរោគអេដស៍ និងថ្នាំគ្រុនចាញ់?

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាព COVID-19 កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ថា ការព្យាបាលអ្នកផ្ទុក COVID-19 មិនទាន់មានពិធីសារ ឬក៏ថ្នាំប្រភេទនេះ ឬប្រភេទនោះច្បាស់លាស់ សម្រាប់កំណត់ព្យាបាល COVID-19 ជានោះទេ។ តែអ្វីដែលគ្រូពេទ្យកម្ពុជា និងពិភពលោកកំពុងអនុវត្តន៍ គឺសិក្សាស្រាវជ្រាវ និងធ្វើតាមបទពិសោធន៍កន្លងមក។

លោកជំទាវវេជ្ជបណ្ឌិតបានបន្តទៀតថា អ្នកជាសះស្បើយ COVID-19 ពេលជា គឺជាហើយ មិនអាចនាំឲ្យរលាកសួតទៅថ្ងៃមុខទៀតទេ។ អ្នកនាំពាក្យរូបនោះបានបន្ថែមទៀតថា ការប្រើប្រាស់ថ្នាំគឺចាំបាច់ណាស់ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ ពោលគឺក្នុងមន្ទីរពេទ្យរដ្ឋដែលជាមន្ទីរពេទ្យកំណត់ដោយក្រសួងសុខាភិបាល ការពិនិត្យ ព្យាបាលអ្នកជំងឺ COVID-19។ ដូចនេះប្រជាពលរដ្ឋបើដឹងពីប្រភេទថ្នាំទាំង ២ ខាងលើ មិនអាចទៅរកទិញថ្នាំទាំងនោះលេបដោយខ្លួនឯងបានទេ។

កាលណាទៅទិញថ្នាំផ្ដេសផ្ដាសមកលេប ជាការបំផ្លាញសុខភាពទៅវិញទេ ព្រោះថ្នាំជាប្រភេទគីមី ផ្សំឡើងពីសារជាតិគីមី ដូចនេះហើយមុខងាររបស់វាមាន ២ មួយបើប្រើត្រឹមត្រូវ នឹងព្យាបាលជំងឺរបស់យើង តែបើមិនត្រឹមត្រូវទេនោះ វានឹងសម្លាប់យើងទៅវិញ។
លោកជំទាវបានណែនាំថា បើបងប្អូនសង្ស័យថាខ្លួនមានផ្ទុក COVID-19 ហើយ ទៅឱសថស្ថានរកទិញថ្នាំទាំងនោះមកលេបខ្លួនឯង កាន់តែមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយនៅពេលនោះបើទៅមន្ទីរពេទ្យ គ្រូពេទ្យអាចនឹងជួយសង្គ្រោះបានទេ។ ព្រោះវីរុស COVID-19 ជាប្រភេទវីរុសថ្មី មិនអាចនឹងដឹងអត្តចរិតរបស់វា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារ ៥ មុខនេះអាចជួយរាងកាយជាសះស្បើយពីរបួស ឬជំងឺផ្សេងៗបានលឿន
ចុចអាន៖ ក្រោយព្យាបាលកូវីដ-១៩ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរយៈពេលខ្លី និងវែងរបៀបណា?
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


