សុខភាព
តើអាហ្វេរ៉ែស៊ីសជាអ្វី (Apheresis) ?
អាហ្វេរ៉ែស៊ីស ជាបច្ចេកវិទ្យាក្នុងការដកយកកោសិកាឈាមពីមនុស្ស ដើម្បីសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងមានអាសន្នផ្នែកវិបត្តិឈាម។ ចុងសតវត្សទី ២០ នៅខែមេសា ១៩៨១ ម៉ាស៊ីនដ៏ទំនើបត្រូវបានបង្កើតឡើងជាលើកដំបូង ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រក្នុងការដកយកកោសិកាឈាម ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។


មន្ទីរពេទ្យកាល់ម៉ែត បានចាប់ផ្តើមអនុវត្តបច្ចេកទេសទំនើបនេះតាំងពីឆ្នាំ ២០១៣ ក្នុងការព្យាបាលជំងឺមហារីកឈាម ជំងឺរ៉ាំរ៉ៃ និងការផ្តល់ផលិតផលឈាមដែលមានប្រសិទ្ធភាព ជួយសង្គ្រោះជីវិតអ្នកជំងឺជាច្រើន។ ក្នុងការអនុវត្តសព្វថ្ងៃនេះ យើងបានដកយកនូវកោសិកាឈាមមួយចំនួនដូចជា៖
– គ្រាប់ឈាមមហារីក
– ប្លាស្មា
– ប្លាកែត
– និងកោសិកាពូជដើម។



លើសពីនេះទៀត យើងអាចដកយកនូវសារធាតុពុលចេញពីប្លាស្មា (Therapeutic Plasma Exchange) ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ៖
– ខ្សោយសាច់ដុំធ្ងន់ធ្ងរ (Myasthenia gravis)
– វិបត្តិកកឈាមនៅសរសៃតូចៗ (Thrombotic Thrombopenic Purpura)
– ខ្សោយសាច់ដុំដោយវិបត្តប្រពន្ធ័សសៃប្រសាទ (Guillain Barre Syndrom) ។ល។
មន្ទីរពេទ្យកាល់ម៉ែត បានផ្តល់ជូននូវការព្យាបាលដោយអាហ្វេរ៉េស៊ីស លើកដំបូងបង្អស់នៅកម្ពុជា និងកំពុងតែអភិវឌ្ឍបន្ថែមនូវបច្ចេកវិទ្យាថ្មីៗទៀត៕
អត្ថបទ៖រស្មី
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


