សុខភាព
មករដូវចំថ្ងៃមានកម្មវិធី អាចផឹកស្រាបានអត់?
គ្នាយើងស្រីៗធ្លាប់ញ៉ាំគ្រឿងស្រវឹងពេលកំពុងមករដូវអត់? បើធ្លាប់ញ៉ាំតើមានផលរំខានដល់ការធ្លាក់ឈាមរដូវ ឬក៏មានការឈឺចាប់អ្វីទេ? កុំទាន់ឆ្លើយក៏បាន តោះស្វែងយល់ទាំងអស់គ្នា។
១.គ្រឿងស្រវឹងផ្ដល់ផលរំខានអ្វីខ្លះ?
ដូចគ្នាយើងដឹងហើយថាគ្រឿងស្រវឹងផ្ដល់ផលអវិជ្ជមានច្រើនយ៉ាងដល់រាងកាយរបស់យើង ហើយក៏អាចធ្វើឲ្យអាការៈមករដូវរបស់ស្រីៗយើងកាន់តែអាក្រក់ផងដែរ។
ផឹកគ្រឿងស្រវឹងអាចធ្វើឲ្យយើងបាត់បង់ជាតិទឹក នាំឲ្យយើងមានអាការៈឈឺក្បាលខ្លាំង និងហើមពោះ ហើយក៏អាចមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារអាចទៅជារាក និងចង្អោរ ជាដើម។
ក្រៅពីនេះ អាការៈក្រោយពេលស្រវឹងនឹងរំខានយើងដូចគ្នា ដូចជាឈឺក្បាល ក្អួតចង្អោរ រាក និងអស់កម្លាំងជាដើម ដែលអាការៈទាំងនេះប្រហាក់ប្រហែលនឹងអាការៈពេលមករដូវរបស់យើងដែរ។
ក្រៅពីនេះ ការបាត់បង់ជាតិទឹកដោយសារគ្រឿងស្រវឹង អាចធ្វើឲ្យអាការៈឈឺចាប់ពេលមករដូវកាន់តែអាក្រក់ឡើង ដោយធ្វើឲ្យទឹករម្អិល និងឈាមរដូវកាន់តែខាប់ជាងធម្មតា ពិបាកក្នុងការហូរធ្លាក់ និងធ្វើឲ្យយើងកាន់តែឈឺចាប់។
មួយវិញទៀត បើយើងផឹកស្រាពេលមករដូវនឹងធ្វើឲ្យអ័រម៉ូនរបស់យើងប្រែប្រួលចុះឡើង ដូចជាអ័រម៉ូនអឺស្រ្តូហ្សែន ប្រូតេស្តេរ៉ូន និងតេស្តូស្តេរ៉ូន។ ការប្រែប្រួលឡើងចុះនៃអ័រម៉ូននេះនឹងអាចធ្វើឲ្យការធ្លាក់ចុះមេជីវិត និងរដូវមិនទៀងទាត់ នាំឲ្យពិបាកក្នុងការបង្កកំណើត។

២. តើមិនអាចញ៉ាំគ្រឿងស្រវឹងបានសោះតែម្ដងពេលមករដូវ?
ដូចបាននិយាយអ៊ីចឹងការផឹកគ្រឿងស្រវឹងពេលមករដូវ ស្រីៗយើងនឹងអាចជួបបញ្ហាដូចបានរៀបរាប់ខាងលើ។ ទោះយ៉ាងណា វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្រ្តី នៅទីក្រុងដេលី ប្រទេសឥណ្ឌា បានណែនាំថាបើស្រីៗយើងចូលរួមកម្មវិធីណាមួយចំថ្ងៃមករដូវ ហើយត្រូវផឹកគ្រឿងស្រវឹង គឺផឹកត្រឹម១កែវបានហើយ និងត្រូវផឹកទឹកថែមឲ្យបានច្រើនដើម្បីការពារកុំឲ្យខ្វះជាតិទឹក។ អ្នកឯកទេសដដែលបញ្ជាក់ថាបើផឹកលើសពីនេះ ស្រីៗយើងនឹងអាចជួបផលរំខានដូចបានរៀបរាប់ខាងលើអ៊ីចឹង។ ដូចនេះហើយមុនផឹកគ្រឿងស្រវឹងពេលមករដូវត្រូវគិតគូឲ្យបានច្បាស់លាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


