សុខភាព
តេស្ដកូវីដ-១៩ នៅផ្ទះ អាចបង្កហានិភ័យបាន បើមិនចេះប្រើ ឬដឹងក្បួនយកសំណាក
ការធ្វើតេស្ដកូវីដ-១៩ នៅផ្ទះអាចជាជម្រើសដ៏មានប្រយោជន៍សម្រាប់គ្នាយើងដែលមិនអាចទៅរកកន្លែងយកសំណាកបាន ប៉ុន្តែមានរឿងសំខាន់មួយចំនួនដែលយើងត្រូវដឹងអំពីទម្រង់នៃការធ្វើតេស្ដរហ័សកូវីដ-១៩ នៅផ្ទះដោយខ្លួនឯង។ នេះបើយោងតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី។

ហានិភ័យតេស្ដកូវីដ-១៩ នៅផ្ទះយើងគួរដឹង
១. ភាពវិជ្ជមាន និងអវិជ្ជមាន៖ ដូចគ្នានឹងការធ្វើតេស្ដដទៃទៀតដែរ វាអាចទទួលបានលទ្ធផលអវិជ្ជមាន ទោះបីយើងផ្ទុកវីរុស (False Negative) ឬលទ្ធផលវិជ្ជមានពេលយើងមិនមានវីរុស (False Positive)។

២. ការធ្វើតេស្ដឲ្យបានត្រឹមត្រូវ៖ បើគ្មានការណែនាំពីវេជ្ជបណ្ឌិតទេ ការយកសំណាកអាចមិនបានត្រឹមត្រូវដោយហេតុថាការយកផ្ទាល់ខ្លួនឯងនៅច្រមុះ ឬបំពង់ក មិនត្រូវតាមតំបន់ ឬក៏មិនដល់តំបន់ដែលវីរុសស្ថិតនៅ ដូចមានពលរដ្ឋខ្មែរមួយចំនួន បង្ហោះលទ្ធផលតេស្ដលើអនឡាញ អាចនឹងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រឡើយ។ ការសិក្សាបង្ហាញថា ការធ្វើតេស្ដដោយខ្លួនឯងដោយគ្មានគ្រូពេទ្យ គឺមិនត្រឹមត្រូវជាងការធ្វើដោយគ្រូពេទ្យទេ។ មែនទែនទៅ យើងត្រូវត្បារយកសំណាកតាមរន្ធច្រមុះឲ្យជ្រៅជិតដល់គុម្ពត្រចៀក មិនមែនត្បារយកត្រឹមរន្ធច្រមុះខាងក្រៅរាក់ៗនោះទេ។
៣. លទ្ធផលមិនប្រាកដប្រជា៖ ប្រសិនបើយើងភ្លេចជំហាន និងនីតិវិធីណែនាំត្រៀមមុនពេលការធ្វើតេស្ដ ឬការយកសំណាករបស់យើងមិនត្រឹមត្រូវ ខណៈពេលដែលយើងមានវីរុស ហើយការធ្វើតេស្ដនេះបែរជាទទួលលទ្ធផលអវិជ្ជមានទៅវិញ។ បើការតេស្ដនៅផ្ទះមានលក្ខណៈវិជ្ជមាន វាជាការប្រសើរដែលយើងត្រូវតែប្រាប់គ្រូពេទ្យ ហើយអាចធ្វើឲ្យលទ្ធផលរបស់យើងត្រូវបានបញ្ជាក់ពិតប្រាកដដោយការធ្វើតេស្ដរកម៉ូលេគុលវីរុសកូវីដ ១៩ (PCR test) វិធីនេះ យើងអាចទទួលការព្យាបាលឲ្យបានឆាប់បំផុត ពិសេសប្រសិនបើយើងមានរោគសញ្ញាដែលអាចបណ្ដាលឲ្យឈឺបាន។

៤. ការធ្វើរបាយការណ៍ត្រឹមត្រូវ៖ ការធ្វើតេស្ដខ្លះទាមទារឲ្យយើងមានទូរស័ព្ទ ឬកុំព្យូទ័រយួរដៃ ដើម្បីរាយការណ៍ពីលទ្ធផលតេស្ដរបស់យើងទៅកាន់អាជ្ញាធរ ឬបុគ្គលិកសុខាភិបាល ដោយសារវាអាស្រ័យលើអ្នកប្រើប្រាស់តេស្ដ ធ្វើដូចនេះ វាអាចនាំឲ្យមានករណីខ្លះមិនត្រូវបានរាយការណ៍។
វេជ្ជបណ្ឌិតខាងលើបន្តថា ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវបំផុត យើងគួរលាងដៃ និងសម្អាតផ្ទៃនៃកន្លែងត្រូវធ្វើសំណាក មុនពេលយើងចាប់ផ្ដើមធ្វើតេស្ដ។ អនុវត្តតាមការណែនាំនៅលើតេស្ដដោយយកចិត្តទុកដាក់បំផុត។ រក្សាការធ្វើតេស្ដរបស់យើងឲ្យបានត្រឹមត្រូវ និងចៀសវាងប្រើតេស្ដដែលផុតកំណត់ ខូចពណ៌ ឬប្រើរួចហើយ ឬមិនមានការទទួលស្គាល់ដោយក្រសួងសុខាភិបាល។ សំខាន់បំផុតនោះ គឺពេលក្រោយធ្វើតេស្ដ យើងត្រូវរៀបចំឧបករណ៍ឲ្យបានល្អ ចៀសវាងករណីយើងវិជ្ជមាន អាចចម្លងដល់អ្នកក្បែរខ្លួន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចំណុចត្រូវប្រយ័ត្នចំពោះអ្នកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង
ចុចអាន៖ ដ្បិតមានគុណសម្បត្តិច្រើន តែតេស្តរហ័សរកអង់ទីហ្សែនកូវីដមានចំណុចខ្សោយមួយ
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


